ខេត្ត​កំពង់ចាម​ប្រកាស​ថា បុរស​ម្នាក់​អាយុ​២៤​ឆ្នាំ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​បន្ថែម​លើ​ជំងឺ​រ៉ាំរ៉ៃ

2021/05/03 12:29:37 am        140

កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ២៤​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​ខេត្ត​នេះ​មាន​ករណី​ស្លាប់​ដោយសារ​កូវីដ-១៩ចំនួន ២​នាក់​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​រស់នៅ​ភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្ថិត​ក្នុង​ស្រុក​បាធាយ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម។

ក្រុម​គ្រូ​ពេទ្យ​បាន​សន្និដ្ឋាន​ថា បុរស​រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូវីដ-១៩ បន្ថែម​ទៅ​លើ​​ជំងឺ​ខ្សោយ​តម្រង់​នោម​រ៉ាំរ៉ៃ​របស់​គាត់។

រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា លទ្ធផល​តេស្ត​សំណាក​បុរស​រូប​នេះ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​នោះ បង្ហាញ​ថា គាត់​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជើងព្រៃ មុ​ននឹង​បញ្ជូន​បន្តទៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម។

បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម បុរស​រូប​នេះដែល​ជា​កម្មករ​រោងចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ បាន​ចូល​ទៅ​សម្រាក​ព្យាបាល​ជំងឺ​ខ្សោយ​តម្រង់​នោម​រ៉ាំរ៉ៃ​កនៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសមៈ ឬ​ពេទ្យ​លោក​សង្ឃ នៅ​រាជ​ធានី​ភ្នំពេញ មុន​នឹង​ចាក​ចេញ​ទៅ​ស្រុក​កំណើត។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ខេត្ត​កំពង់ចាម​បាន​កត់ត្រា​មនុស្ស ២​នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​រយៈ​ពេល ៥០​ថ្ងៃ​ចុង​ក្រោយ​ បន្ទាប់​ពី​កម្ពុជា​ប្រកាស​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm