ខេត្ត​តាកែវ​សម្រេច​​បិទ​​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​២​នៅ​ស្រុក​បាទី ក្រោយ​ផ្ទុះ​ការ​ឆ្លង​កូវីដ-១៩​ពាក់​ព័ន្ធ​អ្នក​ភូមិ​ច្រើន​នាក់

2021/05/02 06:18:15 pm        306

តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ​ សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ ២​ស្ថិត​ក្នុង​ស្រុក​បាទី បន្ទាប់​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ភូមិ​ជាច្រើន​នាក់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​តាកែវ​បញ្ជាក់​ថា អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រាំខ្នារ​មួយ​ផ្នែក និង​ភូមិ​ត្រពាំងឫស្សី​មួយ​ផ្នែក​ផង​ដែរ ដែល​ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​ឃុំ​សូរភី ស្រុក​បាទី។

ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ រដ្ឋបាល​ខេត្ត​តាកែវ​ហាមឃាត់​​រាល់​ការ​ចេញ​-ចូល​ភូមិ​ទាំង​ពីរ​នេះ លើក​លែង​តែ​ករណី​ចាំ​បាច់ ឬ​បន្ទាន់​ប៉ុណ្ណោះ។

នៅ​ក្នុង​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ខេត្ត​តាកែវ ក៏​ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​​ផង​ដែរ ប៉ុន្តែ ផ្ដល់​ការ​លើក​លែង​ចំពោះ​ការ​ជួប​ជុំ​សមាជិក​ក្រុ​ម​គ្រួសារ ឬ​ការ​ជួប​ជុំ​ចាំ​បាច់​មួយ​ចំនួនទៀត ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ។

រដ្ឋបាល​ខេត្ត​តាកែវ បាន​សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ទាំង​ពីរ​នេះ បន្ទាប់​ពី​រក​ឃើញ​មនុស្ស ០៧​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm