ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

2023/04/03 03:25:17 pm        496

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ ដែលអាចនិយាយថា «ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត» ដែលអាចដាក់គ្រែអ្នកជំងឺបានជាង៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះនឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនទាំងនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កូវីដ-១៩បានដាស់តឿនយើងឱ្យប្រុងប្រយ័ត្នជាប់ជានិច្ច ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាជន និងពង្រឹងវិស័យសុខាភិបាលជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងជំងឺឆ្លងនានា មិនត្រឹមតែកូវីដ-១៩នោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីហ្សែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែងចែកទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ព្រមទាំង​និន្នាការ​នយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ«កត្តាសុខសន្តិភាព»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យធំហើយ, សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចំណេះជំនាញច្បាស់លាស់ និងមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ។

សម្តេចតេជោ បានណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗសម្រួលដល់ការព្យាបាលអ្នកជំងឺ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យគ្រប់សាលារៀនទាំងអស់ រួមទាំងស្ថានប័ននានា ពេលគោរពទង់ជាតិ ត្រូវច្រៀងដោយផ្ទាល់តែម្តង ដើម្បីបង្ហាញពីការគោរពដ៏ជ្រៀលជ្រៅ និងបង្កើនស្មារតី ចំណេះដឹងដល់សិស្សពាក់ព័ន្ធនឹងចម្រៀងជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ហើយសម្ដេចប្ដេជ្ញារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា ដោយមិនឱ្យអ្នកណាម្នាក់មកបំពានបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim))នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសធំៗ និងមហាអំណាច មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។

សម្ដេចតេជោ បានប្រកាសថា ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាមិត្តដ៏ល្អមួយទៀតនៅក្នុងតំបន់អាស៊ាន ដែលមានទស្សនៈដូចគ្នាជាមួយសម្តេច។


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm