បាល់ទាត់​ពានរង្វាន់​ស​ម្តេច​តេ​ជោ​២០២៣ ឈានដល់​សប្តាហ៍​ទី​២

2023/04/03 04:12:47 pm        358

បាល់ទាត់៖ នៅ​ថ្ងៃ​អង្គារ និង​ពុធ​នេះ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២៣ ឈានចូល​សប្តាហ៍​ទី​២ នៃ​ការប្រកួត​ហើយ បន្ទាប់ពី​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣​។​

​សម្រាប់​ការប្រកួត​ថ្ងៃ​អង្គា​រ​ពូ​ល C យុវជន​ខេត្តបាត់ដំបងទទួល​ខេត្តបន្ទាយមានជ័យនៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​តា​គ្រាម ឯ​សូ​ហ្វី​យ៉ា​ប៉ៃលិន​ប្រកួត​ជាមួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន។ ​ចំនែក​ថ្ងៃ​ពុធ ការប្រកួត​នៅ​ពូក D វិញ ក្រុមបាល់ទាត់​ខេត្តព្រះវិហា​រ ព្រះវិហារ​អេ​ហ្វ​ស៊ី ទទួល​សមាគម​កីឡា​ខេត្ត​មណ្ឌល​គី​រីនៅ​ទីលាន​សាលា​តម្រង់​វិទ្យាល័យ​ជា ស៊ីម​ត្បែងមានជ័យ ខណៈដែល​ខេត្តសៀមរាប ប្រកួត​ជាមួយ​ដំរី​ឦសានខេ​ត​ត្ត​រតនគីរីនៅ​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាយ​ធំ​។

ការប្រកួត​ទាំងអស់នេះ​លេង​នៅ​ម៉ោង​ ៣​និង​៣០​នាទី​រសៀល ហើយ BTV News និង​ផេ​ក​ផ្លូវការ​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ល់​ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុនសែន​។​ ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៧​ ឆ្នាំ​២០២៣ មាន​ ២០​ក្រុម​មកពី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម ហើយការប្រកួត​ឆ្នាំនេះប្រាក់រង្វាន់​ទាំង​ថ្នាក់​ខេត្ត ថ្នាក់ជាតិ​សុទ្ធតែ​តម្លើង​។​ ​លទ្ធផល​ការប្រកួត​សប្តាហ៍​កន្លងទៅ ពូ​ល A ខេត្ត​កែប​ចាញ់​កំពង់ស្ពឺ ១​ទល់នឹង​២ ខេត្តកំពត​ស្មើព្រះ​សី​ហុន ១​ទល់នឹង​១ ចំនែក​ពូ​ល B កំពង់ឆ្នាំង​ស្មើ​ស្វាយរៀង ១​ទល់នឹង​១ និង​ខេត្តកំពង់ចាម ចាញ់​ខេត្ត​ត្បូងឃ្មុំ ០​ទល​១​។ ការប្រកួត​ពាន​ថ្នាក់​ខេត្ត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣ ​ខាងមុខនេះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm