ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​នៅ​សហរដ្ឋអាមេរិកបាន​កើន​ឡើងដល់ ​៣២​នាក់​

2023/04/03 04:38:23 pm        185

​អាមេរិក៖ យោង​តាម​ក្រុម​មន្ត្រី និង​របាយការណ៍​របស់​សារព័ត៌មាន​នានា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ដ៏​ខ្លាំងក្លា​ដែល​បាន​បោកបក់​ បង្កឡើង​ដោយ​ព្យុះ​កួច​ជាច្រើន​មេ​នៅ​ក្នុង​ភាគ​ខាងត្បូង និង​តំបន់ Midwest របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់​ ៣២​នាក់​កាលពី​ចុង​សប្ដាហ៍​នេះ​។

​យោង​តាម​ការិយាល័យ​នគរបាល​ក្រុង Memphis នៅ​ក្នុង​ទីក្រុង Memphis រដ្ឋ Tennessee កុមារ ​២​នាក់ និង​យុវជន​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ទី​១​មេសា បន្ទាប់ពី​ខ្យល់​បោកបក់​ខ្លាំង​របស់​ព្យុះ​នេះ​បាន​វាយ​ផ្ដួល​រំលើង​ដើមឈើ​សង្កត់​លើ​លំនៅឋាន​មួយ​ចំនួន។​ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​នៅ​ក្នុង​តំបន់ McNairy របស់​រដ្ឋ​នេះ​ ក្រុម​មន្ត្រី​បាន​រាយការណ៍​ថា​ មនុស្ស ​២​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ ក្នុង​នោះ​មនុស្ស​ស្លាប់​ចំនួន ​៧​នាក់​ត្រូវ​បាន​រាយការណ៍​កា​លពី​ព្រឹក​ថ្ងៃ​សៅរ៍។ ​យោង​តាម​នាយកដ្ឋាន​ធនធានធម្មជាតិ​របស់​រដ្ឋ សាកសព​ប្ដី​ប្រពន្ធ ​២​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​បោះជំរំ​ក្នុង​ឧទ្យាន McCormick's Creek State ក្នុង​តំបន់ Owen County នៃ​រដ្ឋ Indiana​។

​ចំណែក​អ្នក​ស្លាប់ ​១៥​នាក់​ផ្សេងទៀត​ដោយសារ​ព្យុះ​ដែល​បង្កឡើង​ដោយ​ព្យុះ​កួច​នេះ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រដ្ឋ Arkansas Illinois Indiana Delaware Mississippi និង​រដ្ឋ Alabama​។ មនុស្ស​ជាច្រើន​បាន​រង​របួស ​និង​អគារ​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាន​ខូចខាត ឬ​រង​ការ​បំផ្លិច​បំផ្លាញ​។ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ Arkansas កាលពី​ថ្ងៃអាទិត្យ ដោយ​បញ្ជា​ឲ្យ​ផ្ដល់​ជំនួយ​សហព័ន្ធ​ដើម្បី​ជួយ​ស្រោចស្រង់​ពី​គ្រោះ​ធម្មជាតិ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        852
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        463
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm