ប្រជាពលរដ្ឋ​អ៊ីរ៉ង់​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​ការវាយប្រហារ​ដោយ​ទឹកដោះគោ​ជូរ​ទៅលើ​ក្រុម​ស្ត្រី​ពុំបាន​ប្រើ​ក្រមា​រុំ​ក្បាល​

2023/04/03 05:03:08 pm        261

​អ៊ីរ៉ង់៖ វីដេអូ​ដែល​ត្រូវ​បាន​ចែករំលែក​តៗ​គ្នា​ពេញ​បណ្ដាញ​សង្គម ​អំពី​បុរស​ម្នាក់​ចាក់​ទឹកដោះគោ​ជូ​រ​លើ​ក្បាល​ស្ត្រី ​២​នាក់​ដែល​ពុំបាន​ប្រើ​ក្រមា​រុំ​ក្បាល​គឺ​ម្ដាយ​ និង​កូនស្រី នៅ​ហាង​លក់​គ្រឿងទេស​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​ស្ត្រីៗ​ជនជាតិ​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ។

​នៅ​ក្នុង​រដ្ឋធានី​តេ​អេ​រ៉ង់​របស់​អ៊ីរ៉ង់ យុវតី​វ័យ ​១៦​ឆ្នាំ​ឈ្មោះ Melika បាន​និយាយ​ថា នេះ​មិន​មែន​ជា​តួនាទី​របស់​បុរស​ដែល​ត្រូវ​ប្រឈម​ជាមួយ​ស្ត្រី ដោយសារតែ​ការ​មិន​ប្រើ​ស្បៃ​រុំ​ក្បាល​តាមច្បាប់​ហ៊ី​ចាប់​(hijab) ​អ៊ីស្លាម​នោះទេ​។ អ្នក​មិន​អាច​យក​កំប៉ុង​ទឹក​ដោះគោរ​ជូរ​ជះ​លើ​ក្បាល​ស្ត្រី ហើយ​គិត​ថា​អ្នក​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ ហើយ​ណែនាំ​នរណា​ម្នាក់​ក្នុង​គោលដៅ​ត្រឹមត្រូវ​នោះ​ឡើយ។ ​វា​ជា​រឿង​បុគ្គល។​ នាង​គ្រាន់តែ​ចង់​ស្លៀកពាក់​អ្វី​ដែល​នាង​ចង់តែ​ប៉ុណ្ណោះ​។ វា​មិន​មែន​ជា​រឿង​របស់​អ្នកណាម្នាក់​នោះ​ឡើយ​។ ​ប៉ុន្តែ​បន្ទាប់ពី​ការវាយប្រហារ លោក​ប្រធានាធិបតី Ebrahim Raisi បាន​បញ្ជាក់​ជាថ្មី​ថា ការ​ស្លៀកពាក់​តាម​ច្បាប់​ហ៊ី​ចាប់​គឺជា​ច្បាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដោយ​បន្ថែម​ថា ប្រសិនបើ​មាន​គេ​និយាយ​ថា ពួកគេ​មិន​ជឿ​លើ​ច្បាប់​ហ៊ី​ចាប់​ទេ​ រឿង​ល្អ​ដែល​ត្រូវ​ធ្វើ​គឺ​ប្រើ​វិធី​បញ្ចុះបញ្ចូល​។ ​

ការ​កើន​ឡើង​ចំនួន​ស្ត្រី​បាន​ផ្គើន​នឹង​អាជ្ញាធរ​ដោយ​ការ​បោះ​ចោល​ស្បៃ​ ឬ​ក្រមា​រុំ​មុខ​របស់​ពួកគេ​ បន្ទាប់ពី​ការ​តវ៉ា​ទូទាំង​ប្រទេសបន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​វ័យ​ ២២​ឆ្នាំ​ម្នាក់​ក្រោម​ការ​ខ្លួន​ពី​នគរបាល​សីលធម៌​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​បំពាន​លើ​ច្បាប់​ហ៊ី​ចាប់។ ​ក្រុម​អាជ្ញាធរ​តុលាការ​បាន​ចេញ​ដីកាចាប់ខ្លួន​បុរស​រូប​នោះ ហើយ​សារព័ត៌មាន​រដ្ឋ​និយាយ​ថា ស្ត្រី​ទាំង ​២​នាក់​នោះ​ក៏​ជា​មុខសញ្ញា​នៃ​កា​ចេញ​ដីកាចាប់ខ្លួន​ផង​ដែរ ពី​បទ​មិន​យកចិត្តទុកដាក់​ទៅ​នឹង​ច្បាប់​ស្លៀកពាក់​របស់​ស្ត្រី​ដ៏​តឹងរ៉ឹង​របស់​អ៊ីរ៉ង់​។ ​ចំណែក​បុរស​ជា​ម្ចាស់​ហាង​គ្រឿងទេស​ដែល​បាន​រុញ​អ្នក​វាយប្រហារ​ចេញពី​ហាង​របស់​លោក ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា លោក​ត្រូវ​បាន​ព្រមាន​ពី​បទ​ប្រឈម​តតាំង​នឹង​បុរស​។ សេចក្ដីរាយការណ៍​នានា​របស់​សារ​ព័ត៌​មានបាន​និយាយ​ថា ហាង​របស់​លោក​ត្រូវ​បាន​បិទ តែ​លោក​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​លោក​បើកហាង​វិញ និង​គ្រោង​ផ្ដល់​ការ​បំភ្លឺ​ដល់​តុលាការ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm