សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱគ្រប់សាលារៀនត្រូវឱ្យសិស្សច្រៀងបទ​នគររាជពេលគោរពទង់ជាតិ

2023/04/03 05:12:57 pm        220

ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពាវនាវឱ្យគ្រប់សាលារៀនត្រូវឱ្យ​សិស្សពេល​គោរពទង់ជាតិ និងទាហានពេលប្រជុំជួរត្រូវច្រៀង​បទនគររាជដោយផ្ទាល់ មិនត្រូវចាក់បទភ្លេងជាតិ​នេះទៀត ដើម្បីចេះចាំមាត់នូវ​អត្ថន័យ​នៃខ្លឹមសារបទនគររាជ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ ២០២៣។

សព្វថ្ងៃបទភ្លេងនគររាជគឺជា​ចម្រៀង​ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ប្រវត្តិនៃបទនេះកើតមាន​ជាដំបូងក្នុងរជ្ជកាលរបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ខ្ទង់ឆ្នាំ១៩៣៨។ អ្នកដែលបង្កើតបទភ្លេងនេះគឺ សម្ដេចព្រះនរោត្តម សុរាម្រឹត សហការជាមួយជនជាតិបារាំងម្នាក់ ដែលមាននាទីជាអ្នកបង្ហាត់ភ្លេង​នៅបរមរាជវាំង ប៉ុន្តែពេលនោះរកពាក្យតម្រូវឲ្យបានត្រឹមត្រូវនឹងបទភ្លេងនេះពុំបាន។ លុះក្រោយមក បទនគររាជ ដែលជាភ្លេងជាតិ បានកើតឡើងក្នុងរជ្ជកាល ព្រះបាទនរោត្តមសីហនុវរ្ម័ន និងត្រូវបានបានតាក់តែងនិពន្ធទំនុកដោយសម្តេចសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ ១៩៤១។

បទនគររាជមាន៣វគ្គ និងមានខ្លឹមសារដូចខាងក្រោមនេះ៖

១~ សូមពួកទេព្តា រក្សាមហាក្សត្រយើង

ឲ្យបានរុងរឿង ដោយជ័យមង្គល សិរីសួស្តី

យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ ព្រះបារមី

នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម

គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន ។

២~ ប្រាសាទសិលា កំបាំងកណ្តាលព្រៃ

គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ

ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ

យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា

មហារដ្ឋកើតមាន យូរអង្វែងហើយ ។

៣~ គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌

សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា

ចូរយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា

គង់តែទេវត្តានឹង ជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ

ដល់ប្រទេសខ្មែរ ជាមហានគរ ។

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        2
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm