CAMSOC សម្រេច​ទទួលយក​ជាង ​៣០០០​គ្រែ​ក្នុង​ភូមិ​កីឡា​ស៊ី​ហ្គេម​២០២៣

2023/04/03 05:17:19 pm        224

ស៊ីហ្គេម៖ នា​ចុង​សប្តាហ៍​កន្លង​មក​នេះ សម្តេច​ពិជ័យ សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ពី​វឌ្ឍនភាព​ចុងក្រោយ នៃ​ដំណើរ​ការសាងសង់​ភូមិ​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មុន​ចុះ​ពិនិត្យ​ការសាងសង់​ផ្ទាល់​។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ មានប្រសាសន៍ថា ក្រោយពី​កិច្ចប្រជុំ និង​ការពិនិត្យ​ជាក់ស្តែង គណៈកម្មាធិការ CAMSOC កំណត់​យក ៣៥០០​គ្រែ សម្រាប់​ទទួល​អត្ត​ពលិកម​ក​ពី​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​មក​ចូលរួម​ក្នុងការ​ប្រកួត ស្នាក់នៅ​ក្នុងភូមិ​កីឡា ហើយដោយ​សារ​ភូមិ​កីឡា​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កីឡាករ កីឡាការិនី​ដែល​ត្រូវ​ប្រកួត​ប្រភេទ​កីឡា​លេង​នៅក្នុង​នោះភាគច្រើន​ស្នាក់នៅ​ភូមិ​កីឡា ចំនែក​កីឡា​មួយចំនួនទៀតដែល​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹងត្រូវ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ក្បែរៗ​នោះដែល​មកដល់ពេលនេះបានរៀបចំ​រួចរាល់​ហើយ​។ ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​សម្តេច​តេ​ជោ​ជូន​ជយលាភី​ស៊ី​ហ្គេម​២០២១​ថ្មីៗ​នេះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ជំរុញគណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​បន្ត​រៀបចំ​ទីកន្លែង​ស្នាក់នៅ នៅ​ភូមិ​កីឡា​ឱ្យបាន​ហ្មត់ចត់​តាម​ស្មារតី ចុះ​ត្រួតពិនិត្យ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ការធ្វើ​អនាម័យ ការបំពាក់​ម៉ាស៊ីនត្រជាក់ អគ្គិសនី សេវាកម្ម​គ្រប់គ្រង​បន្ទប់ ការបំពាក់​សម្ភារៈ​ដំណេក​កន្លែង​ស្នាក់នៅ និង​សាងសង់​សាល​អាហារ​តាម​ស្តង់ដារ​កំណត់​។

ជាមួយគ្នា​នោះ​ត្រូវ​បន្តធ្វើ​ការបត់បែន​កែសម្រួល​ឡើងវិញ​នូវ​ផែនការ​ហូបចុក និង​ដឹក​ជ​ញ្ជួ​ន ដោយ​សហការ​ជាមួយ​គណៈកម្មការ​សន្តិ​សុខ និង​សណ្តាប់​ធ្នាក់ និង​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ​សូមបញ្ជាក់ថា ​ការប្រកួត​ស៊ី​ហ្គេម​២០២៣​ នេះ កីឡា​ភាគច្រើន​លេង​នៅ​រាជធានី​ភ្នំពេញ ក្រៅពីនោះ​ដូចជា​កីឡា​ទូក​នៅ​ខេត្តកំពត កីឡា​ទ្រី​អា​ត្លុងនៅ​ខេត្ត​កែប កីឡា​ទូកក្តោង បាល់ទះ​ឆ្នេរ​ក្សាច់ និង​ម៉ូតូ​ទឹក​លេង​នៅ​ខេត្ត​ព្រះសីហនុ និង​កីឡា​ម៉ា​រ៉ា​តុង ប្រណាំង​កង់ និង​កង់​ភ្នំពេញ​លេង​នៅ​ខេត្តសៀមរាប​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm