ក្រសួងយុត្តិធម៌​មាន​ភស្តុតាង​ថ្មី​ដ៏​មាន​ទម្ងន់​ស្តីពី​ការរារាំង​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុងករណី​គ្រប់គ្រង​ឯកសារ​របស់លោក Trump

2023/04/03 07:09:02 pm        221

​អាមេរិក៖ សារព័ត៌មាន Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួងយុត្តិធម៌​បាន​ទទួល​ភស្តុតាង​ថ្មី ដែល​បង្ហាញ​ពី​ការរារាំង​ការស្វែងរក​យុត្តិធម៌​ធ្វើឡើង​ដោយ​អតីត​ប្រធានាធិបតី​លោក Donald Trump នៅ​ក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ចំពោះ​ការគ្រប់គ្រង​ឯកសារ​សម្ងាត់​របស់​លោក​។

​ក្រុម​អ្នកស៊ើប​អង្កេត​មាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​លោក Trump បាន​ពិនិត្យ​ឡើង​វិញ​នូវ​ឯកសារ​មួយ​ចំនួន​ដោយ​ផ្ទាល់​នៅ​លំនៅឋាន​នៅ​ទីក្រុង Mar-a-Lago របស់​លោក បន្ទាប់ពី​ទទួល​បាន​ដីកា​ពី​ក្រសួង​យុត្តិធម៌​។ ខណៈ​ក្រុមការងារ​របស់​អតីត​ប្រធានាធិបតីបាន​ប្រគល់​មកវិញ​នូវ​ឯកសារ​សម្ងាត់​មួយ​ចំនួន ក្រោយ​ការ​ចេញ​ដីកា​កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ការ​ឆែកឆេរ​កាលពី​ខែ​សីហា​របស់ FBI បាន​បង្ហាញ​ថា ​មាន​ឯកសារ​កាន់តែ​ច្រើន​ដែល​មិន​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​។​ ភស្តុតាង​បន្ថែម​ដែល​ទទួល​បាន​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​បង្ហាញ​ថា លោក Trump បាន​ប្រាប់​អ្នក​ផ្សេង​ទៀត​ឱ្យ​បំភាន់ មន្ត្រី​រដ្ឋាភិបាល​ដែល​ព្យាយាម​រក​ឲ្យ​ឃើញ​ឯកសារ​ កាល​ពី​ពេល​លោក​នៅ​ក្នុង​សេត​វិមាន​មុន​ពេល​មាន​ដីកា​កាលពី​ឆ្នាំមុន ដែល​សារព័ត៌មាន​រាយការណ៍​ថា​អាច​ជា​ភស្តុតាង​នៃ​ចេតនា​របស់​លោក​។

សារព័ត៌មាន CNN បាន​អះ​អាង​ថា អ្នកស៊ើប​អង្កេត​មាន​អ៊ីមែល និង​សារ​ពី​លោក Molly Michael ជា​ជំនួយការ​របស់​អតីត​ប្រធានាធិបតី​ដែល​បាន​ចេញពី​ការងារ​កាលពី​ឆ្នាំមុន​។ អត្ថបទ និង​កំណត់ត្រា​ទាំងនោះ ដែល​អ្នកស៊ើប​អង្កេត​មាន​រយៈពេល​ជាច្រើន​ខែ​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក Trump កំពុង​ធ្វើ និង​អ្នក​ដែល​លោក​កំពុង​ជួប ដែល​អាច​មាន​សារៈសំខាន់​សម្រាប់​ការ​ដឹង​ពី​ទីកន្លែង​ជួប​របស់​លោក​ទាក់ទង​នឹង​ឯកសារ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm