Daniil Medvedev យកឈ្នះ Jannik Sinner លើក​ពាន Miami Open ជា​ពាន​ទី៤ ក្នុងឆ្នាំនេះ

2023/04/03 07:18:08 pm        164

វាយកូនបាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev បាន​គ្រង​ជើងឯក Miami Open នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង ​ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannik Sinner នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​កីឡាករ​រុស្ស៊ី​ដែល​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​ឆ្នាំ២០២៣ នេះ​រកបាន Breakpoint ពីរលើក​ក្នុង​សិត​ដំបូង មុន​ពេល​យកឈ្នះ​សរុប​លទ្ធផល ៧-៥ និង ៦-៣​។ ​នេះ​ជា​ពាន​ទី៥ នៅក្នុង​ក្របខណ្ឌ Masters 1000 ក្នុង​អាជីព​របស់ Medvedev និង​ជា​ពាន ATP លើក​ទី ៤ គិតតែ​ក្នុង​ឆ្នាំ ២០២៣ នេះ​ក្រោយ​គ្រង​ជើងឯក​នៅ Dubai, Doha និង Rotterdam​។ ​ចំណែក​កីឡាករ​អ៊ីតាលី Jannik Sinner មុន​ឡើង​មកដល់​វគ្គ​នេះ​បាន​ទំលាក់​កីឡាករ​លេខ ១ ពិភពលោក Carlos Alcaraz នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​មិនអាច​បន្ត​រឿង​ភ្ញាក់ផ្អើល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។

​​ដោយឡែក​សម្រាប់​ការប្រកួត​ផ្នែក​នារី​វិញ ជើងឯក Miami Open បាន​ទៅ​កីឡាការិនី​ឆែក Petra Kvitova ដោយបាន​យកឈ្នះ Elena Rybakina នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​កីឡាការិនី​វ័យ ៣៣ឆ្នាំ Petra Kvitova បាន​យកឈ្នះ​អតីត​ជើងឯក Wimbledon, Rybakina ដោយ​លទ្ធផល ៧-៦(១៦-១៤) និង ៦-២​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Kvitova ឡើងមក​លំដាប់ Top10 វិញ​ជា​លើកដំបូង​តាំងពី​ខែកញ្ញា​ឆ្នាំ២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm