Max Verstappen ឈ្នះ​ការប្រណាំង F1 នៅ​អូស្ត្រាលី​ដែល​បញ្ចប់​ពីក្រោយ​រថយន្ត​សុវត្ថិភាព​

2023/04/03 09:23:09 pm        78

​ប្រណាំង​រថយន្ត៖ ​ជើងឯក​ពិភពលោក ២សម័យ Max Verstappen បាន​ប្រជែង​ឈ្នះ​ការប្រណាំង F1 នៅ​ទឹកដី​អូស្ត្រាលី​កាលពី​ថ្ងៃអាទិត្យ​ដែល​បញ្ចប់​នៅ​ពីក្រោយ​រថយន្ត​សុវត្ថិភាព ​ក្រោយ​មាន​ទង់​ក្រហម​ដល់​ទៅ ៣លើក និង ២លើក​នៅ​ពេល​ជិត​ចប់​ការប្រកួត​។​

​​កីឡាករ​ហូ​ឡង់​របស់​ក្រុម Red Bull, Max Verstappen បាន​នាំមុខ​កីឡាករ​អង់គ្លេស Lewis Hamilton និង​កីឡាករ​អេ​ស្ប៉ា​ញ Fernando Alonso នៅពេល​សល់​ប៉ុន្មាន​ជុំ​ចុងក្រោយ មុន​ពេលដែល​កីឡាករ​ដា​ណឺ​ម៉ាក Kevin Magnussen បើកបរ​រថយន្ត Haas របស់ខ្លួន​ប៉ះ​នឹង​ជញ្ជាំង​ធ្វើឱ្យមាន​បំណែក​ជាច្រើន​នៅលើ​ទីលាន និង​ឈានដល់​ការលើក​ទង់​ក្រហម​ផ្អាក​ការប្រកួត​។ ​​ចាប់ផ្តើម​ឡើងវិញ​ក៏មាន​ការប៉ះទង្គិច​គ្នា​ម្តងទៀត​ កីឡាករ​របស់​ក្រុម Alpine ទាំងពីរ​នាក់ Pierre Gasly និង Esteban Ocon ក៏​ប៉ះទង្គិច​គ្នាឯង​ដែល​ធ្វើឱ្យ​ការប្រកួត​ឈានដល់​មាន​ទង់​ក្រហម​ជា​លើក​ទី៣​។

​​ការប្រកួត​នៅសល់តែ ១ជុំ​ធ្វើឱ្យ​គណៈកម្មការ​បច្ចេកទេស​សម្រេច​ឱ្យ​ការប្រកួត​បញ្ចប់​ នៅ​ពីក្រោយ​រថយន្ត​សុវត្ថិភាព​តែម្តង​ដែល​ធ្វើឱ្យ Max Verstappen ឈ្នះ​លើក​ទី២ រដូវ​កាល​នេះ តាម​ពីក្រោយ​ដោយ Lewis Hamilton និង Fernando Alonso ពោល​គឺមាន​រថយន្ត​តែ ១២ ប៉ុណ្ណោះ​បញ្ចប់​ការប្រកួត​ក្នុងចំណោម ២០គ្រឿង​។ ​​Max Verstappen នៅពេលនេះ​មាន ៦៩ពិន្ទុ ១៥ពិន្ទុ​ពីលើ​មិត្ត​រួម​ក្រុម Sergio Perez និង​លេខ៣ Fernando Alonso មាន ៤៥ពិន្ទុ​។ ​ទីលាន​បន្ទាប់ Formula One នឹង​បន្ត​ទៅដល់​ទឹកដី​អឺរ៉ុប​លើទឹក​ដី​អា​ស៊ែ​បៃ​សង់​នៅ​ថ្ងៃទី៣០ ចុងខែ​មេសា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        67
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        95
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm