កងទ័ពកម្ពុជា-ចិន ធ្វើលំហាត់សាកល្បងត្រៀមបិទសមយុទ្ធនាគមាសឆ្នាំ២០២៣ នៅថ្ងៃទី៥ មេសានេះ

2023/04/03 09:42:45 pm        577

កំពង់ឆ្នាំង៖ នៅថ្ងៃនេះ កងទ័ពកម្ពុជា-ចិន ធ្វើលំហាត់សាកល្បងរួមគ្នា ដើម្បីត្រៀម​ពិធី​បិទ​សមយុទ្ធ​នាគមាស​ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែមេសានេះ បន្ទាប់ពីបានធ្វើសមយុទ្ធរួមគ្នា​រយៈពេល ១៤ថ្ងៃ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពល​ខេមរភូមិន្ទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យលំហាត់សាកល្បង ដើម្បីត្រៀម​ពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន ខណៈថ្ងៃទី៥ខែមេសានេះ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីបិទ​សមយុទ្ធ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបសំណេះសំណាលជាមួយកងទ័ព​ប្រទេស​ទាំងពីរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់រយៈពេល​ច្រើនក្នុងសមយុទ្ធនាគមាស​ឆ្នាំ២០២៣នេះ ឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បី លើកកម្ពស់សមត្ថភាព​កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង គំរាមកំហែង ដល់នរណា ឬប្រទេសណាឡើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាង​កងទ័ព​ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ ​បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការ​បណ្ដុះបណ្តាល ចំណេះដឹង ​ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ​ចេះសម្របសម្រួល ចេះរស់នៅនិង​ធ្វើការងារ រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ​ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ទៀតថា សមយុទ្ធក្នុងឆ្នាំនេះ គឺជាការទទួលបានបទ​ពិសោធន៍​ថ្មី​បន្ថែមទៀតរបស់កម្ពុជា ដើម្បីត្រៀមឲ្យដំណើរការ​ព្រឹត្តិការណ៍ធំៗ​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ស៊ីហ្គេម ​និងប៉ារ៉ាហ្គេម​ទទួលបានជោគជ័យ៕


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm