អាមេរិក៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាង Ivanka Trump ដែលជាទីប្រឹក្សាធុរកិច្ចមួយរូបបានចែករំលែកសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម Instagram របស់នាង ដោយនាងនិយាយថា នាងស្រលាញ់ឪពុករបស់នាង និងស្រលាញ់ប្រទេសរបស់នាង ប៉ុន្តែនៅថ្ងៃនេះនាងបែរជានិយាយថា នាងឈឺចាប់ណាស់ចំពោះរឿងរ៉ាវទាំង២ នេះ។
នាងបន្តថា នាងកោតសរសើរចំពោះសំឡេងទូទាំងមជ្ឈដ្ឋាននយោបាយ បង្ហាញការគាំទ្រ និងក្តីបារម្ភ។ ដោយឡែកលោក Jared Kushner ត្រូវជាកូនប្រសារបស់លោក Trump បានចែករំលែកគំនិតនេះផងដែរដោយលោកនិយាយថា ករណីចោទប្រកាន់ទទួលបានដោយមេធាវីសង្កាត់ Manhattan លោក Alvin Bragg គឺមិនធ្លាប់មានពីមុនមកនោះទេ ហើយមានបញ្ហាខ្លាំងណាស់។ លោកនិយាយប្រាប់កាសែត New York Post ថា លោកគិតថា ជាក់ស្ដែងណាស់វាបង្ហាញការព្រួយបារម្ភដែលក្រុមប្រជាធិបតេយ្យមានចំពោះលោក Trump និងកម្លាំងនយោបាយដែលគាត់មាន។
នៅពេលមុននេះទស្សនាវដ្ដី People រាយការណ៍ថា អ្នកនាង Ivanka បានរក្សាគំលាតឆ្ងាយពីឪពុករបស់នាង និងយុទ្ធនាការរបស់គាត់។ ទស្សនាវដ្ដីមួយនេះបានដកស្រង់ប្រភពគ្មានឈ្មោះមួយថា ទោះបីជាអ្នកនាង Ivanka ស្រលាញ់ឪពុករបស់នាងក៏ដោយ នាងដឹងច្បាស់ថាលទ្ធភាពបែបណានាងអាចធ្វើបាន៕
អត្ថបទ៖ សារ៉ាត់