សម្តេចតេជោដាក់ចេញបទបញ្ជា៥ចំណុចសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

2023/04/04 03:10:31 am        279

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើ ញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់​នៅ​កោះពេជ្រ​​ល្ងាចថ្ងៃទី៣មេសាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានដាក់ចេញនូវ​បទ​បញ្ជា​និង​គោលការណ៍​សំខាន់ៗចំនួន៥​ដើម្បី​​ជំរុញប្រសិទ្ធភាព​ការងាររៀបចំធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍អាស៊ី​អាគ្នេយ៍​លើកទី៣២ និង អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ២០២៣ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាពេលវេលារបស់ម្ចាស់ផ្ទះក្នុងតំណាក់កាលចុងក្រោយនេះចាំបាច់ត្រូវការកម្លាំងសាមគ្គីភាព​ផ្ទៃក្នុងការគោរពវិន័យការងារតួនាទីភារកិច្ចនិងមានការទទួល​ខុសត្រូវខ្ពស់ដូច្នេះដើម្បីឲ្យ​មានប្រសិទ្ធភាព​លើការងារ​ចុង​ក្រោយ​នេះសម្តេចសូមដាក់ចេញនូវបទបញ្ជានិងជា គោ លការណ៍សំខាន់ៗដូចខាង ក្រោម៖

១.ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសុខដុមរមនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត​និងភាគីពាក់ព័ន្ធ​ជា​ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ ដឹកនាំនិងអនុវត្តឲ្យមានប្រសិទ្ធភាព។

២.រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សោភ័ណភាព អនាម័យនិងបរិស្ថានចាប់ពីពេល នេះតទៅ ។

៣. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការនិងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួតដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុង ការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។

៤.សូមសហព័ន្ធកីឡាជាតិថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែម​កម្លាំងចិត្ត និង​ជំនឿចិត្ត​ខ្ពស់ដល់កីឡាករ កីឡាការិនី ។

៥.ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុងឬរថយន្តរួមគ្នា

ដើម្បីកាត់បន្ថយការកកស្ទះសម្រួល ដល់ការដឹកជញ្ជូនប្រតិភូកីឡានិងភ្ញៀវអន្តរជាតិ។

សូមបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះគឺនៅសល់រយៈពេលតែ៣២ថ្ងៃទៀតប៉ុណ្ណោះ​នៃដំណើរឆ្ពោះទៅ​ធ្វើម្ចាស់​ផ្ទះនៃ​ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលត្រូវ ប្រារព្ធពិធីបើកការប្រកួតនា​ថ្ងៃទី០៥​ ខែឧសភាឆ្នាំ២០២៣ខាងមុខ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        75
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm