នៅ ស្រី​ពៅ ស៊ាំ និង​ទម្លាប់​ល្អ​ជាង​មុន​ក្រោយ​ហាត់​ឃី​ក​បុក​ស៊ី​ង​ប្រមាណ ៣​ខែ​

2021/05/03 05:20:22 pm        213

​ឃី​ក​បុក​ស៊ី​ង៖ កីឡា​ការិនី នៅ ស្រី​ពៅ បាន​អះ​អាង​ថា ខ្លួន​មាន​ភាព​ស៊ាំ​ង និង​ទម្លាប់​ល្អ​ជាង​មុន ក្រោយ​ចំណាយ​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់ ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា រយៈពេល​ប្រមាណ ៣​ខែ​កន្លងមក។​

​ការ​លើក​ឡើង​របស់​កីឡា​ការិនី​វ័យ ២៥​ឆ្នាំ​រូប​នេះ បន្ទាប់ពី​នាង​បានសម្រេច​ចិត្ត​ផ្លាស់ប្ដូរ​អាជីព ​ពី​ក្រុម​កីឡា​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​មក​ចាប់​អាជីព និង​ចូលរួម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាមួយ​ ក្រុម​កីឡា​ឃី​ក​បុក​ស៊ី​ង​ជម្រើស​ជាតិ​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០២១។​ ​នៅ ស្រី​ពៅ បាន​បញ្ជាក់​ថា ក្រោយ​ចាប់​អាជីព​ឃី​ក​បុក​ស៊ី​ង​រហូតដល់​មានការ​បិទ​ខ្ទប់​នេះ នាង​បាន​បោះ​ជំរំ​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ជាតិជាមួយ​កីឡាករ​-​កីឡា​ការិនី​ផ្សេង​ៗ​ទៀត ក្រោម​ការ​បង្វឹក​របស់​លោក ជា រិ​ទ្ធ ដើម្បី​សម្រួច​ទិសដៅ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយនា​ខែ​វិច្ឆិកា​ខាងមុខ។​ ​កីឡា​ការិនី​មាន​បទពិសោធន៍​ឡើង​សង្វៀន One Championship ៣​ដង​ដដែល​បន្ដ​ថា ទោះបី​ឃី​ក​បុក​ស៊ី​ងជា​ប្រភេទ​កីឡា​ថ្មី​ដែល​នាង​ទើប​ចាប់​អាជីព តែ​ឆ្លងកាត់​ការ​ហ្វឹក​ហាត់​ប្រមាណ ៣​ខែ​មកនេះ នាង​មាន​ភាព​ស៊ាំ​ជាង​មុន និង​ទម្លាប់​ល្អ ព្រោះ​មានការ​ប្រកួត​សម​រាល់​សប្ដាហ៍ ពោល​គឺ​មិន​ប្រ​ឡំ​វ៉ៃ​ក្បាច់គុន​ខ្មែរ​នោះ​ទេ​។​

​យ៉ាងណាមិញ នៅ ស្រី​ពៅ បាន​នឹង​កំពុង​សំងំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្លា ដើម្បី​ឈាន​ទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួនក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ចុង​ឆ្នាំ​២០២១ ក៏ដូចជា​ការ​សម្រួច​សមត្ថភាព​ត្រៀម​ឆ្ពោះ​ទៅ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ។​ ​សូម​រំឭក​ថា នៅ ស្រី​ពៅ ធ្លាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ម្ដង​រួច​មក​ហើយកាលពី​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​កីឡា​ប្រដាល់​សកល មុន​នាង​ប្ដូរ​មក​ចាប់​អាជីព​កីឡា​ឃី​ក​បុក​ស៊ី​ង ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm