ក្រុមកីឡា​បញ្ច​សិលា​កម្ពុជាអរគុណ​ប្រតិភូ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ដែល​ឆ្លៀតពេល​ចុះសួរសុខទុក្ខ​ដល់​រដ្ឋធានី​ហ្សា​កាតា​

2023/04/04 04:24:49 pm        255

​​បញ្ច​សិលា៖ គ្រូបង្វឹក ក៏ដូចជា​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​កីឡា​បញ្ច​សិលានៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ ​បាន​ថ្លែងអំណរគុណ និង​រីករាយ​ជាខ្លាំង បន្ទាប់ពី​ប្រតិភូ​ពិសេស​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដែល​ដឹកនាំ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់ដល់​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​បញ្ច​សិលា នៃ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាន អង្គររាជ​វ័​ន្ធ គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ និង​ជា​គ្រូបង្វឹក​កីឡា​បញ្ច​សិលា ដែល​កំពុង​ដឹកនាំ​កីឡាករ​-​កីឡាការិនី​ម្ពុ​ជាហ្វឹកហាត់​ផ្ទាល់​នៅ​រដ្ឋធានី​ហ្សា​កាតា បន្ទាប់ពី​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​ CAMSOC ​អមដំណើរ​ដោយ​លោក​បណ្ឌិត សេង ប៊ុន​សុង ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អ្នកដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជាទៅ​ហ្វឹកហាត់​នៅ​ឥណ្ឌូនេស៊ី បាន​ឆ្លៀត​ពេលមុន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាចុះសួរសុខទុក្ខ​កីឡាករ​-​កីឡាការិនីកាលពី​ថ្ងៃទី​០១ ខែមេសា​កន្លងទៅ។​ ​លោក សាន អង្គររាជ​វ័​ន្ធ បានចាត់ទុក​ការ​ឆ្លៀតពេល​ដ៏​មានតម្លៃ​របស់​ប្រតិភូ​កម្ពុជា អញ្ជើញ​សួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​នេះគឺជា​ការលើកទឹកចិត្ត​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការហ្វឹកហាត់ និង​កាន់តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានាពេលខាងមុខ។​

​គួរ​ដឹងថា ឯកឧត្តម ហោ សារុន និង​លោក​បណ្ឌិត សេង ប៊ុន​សុង បាន​ដឹកនាំ​ប្រតិភូ​កម្ពុជាចុះសួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ និង​បញ្ច​សិលា​កម្ពុជានៅ​រដ្ឋធានី​ហ្សា​កាតា មុន​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាកាលពី​ថ្ងៃទី​០១ ខែមេសា។ ចំពោះ​ការបោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុមកីឡា​កីឡាករ​-​កីឡាការិនី​កម្ពុជារយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ កើត​ឡើង​ក្រោយ​មានការ​ចុះ​អនុស្សារណ​យោគយល់​គ្នារវាង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ជាមួយ​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០២២។​ ​ជាមួយ​ការបោះ​ជំរំ​នេះ កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ៣៣​នាក់ដើម្បី​ទៅ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​ដល់​កីឡាករ​-​កីឡាការិនី​បញ្ច​សិលា​ឥណ្ឌូនេស៊ី​ផង និង​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជាទៅ​ហ្វឹកហាត់​កីឡា​បញ្ច​សិលា​របស់​ឥណ្ឌូនេស៊ី​ផង ដើម្បី​ពង្រឹងសមត្ថភាព​រៀងៗ​ខ្លួនត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        37
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        62
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm