ការស្ទង់មតិ​របស់​ទូរទស្សន៍ CNN៖ ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​ឲ្យ​មានការ​ចោទប្រកាន់​លោក Trump

2023/04/04 05:45:15 pm        211

​អាមេរិក៖ ចំនួន​ ៦០%​ នៃ​ជនជាតិ​អាមេរិក​បាន​យល់ព្រម​លើ​ការចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី Donald Trump នេះ​បើ​យោង​តាម​ការស្ទង់មតិ​ថ្មី​ពី​ទូរទស្សន៍ CNN ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន SQL Server Reporting Services​(SSRS) បន្ទាប់ពី​ព័ត៌មាន​ដែល​ថា ​គណៈវិនិច្ឆ័យ​នៅ​ទីក្រុង​ញូវយ៉ក​បាន​បោះ​ឆ្នោត​ឲ្យ​ចោទប្រកាន់​រូបលោក ​ទាក់​ទង​នឹង​ការ​បង់​ប្រាក់​បំបិទមាត់​ឲ្យ​ទៅ​តារាភាពយន្ត​អាសអាភាសនាង ​Stormy Daniels។

ប្រហែល​ ៣​ភាគ​៤ ​នៃ​ជនជាតិ​អាមេរិក​និយាយ​ថា នយោបាយ​យ៉ាងហោចណាស់​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ការ​សម្រេចចិត្ត​ចោទ​ប្រកាន់​លោក Trump រួម​ទាំង ៥២% ដែល​បាន​និយាយ​ថា ​វា​ដើរតួ​យ៉ាង​សំខាន់​។ ​ក្រុម​អ្នក​ឯករាជ្យ​ភាគច្រើន​តម្រង់​ជួរ​គាំទ្រ​ការចោទប្រកាន់​នេះដោយមាន ៦២% យល់​ព្រម ​និង ៣៨% មិន​យល់ព្រម​។ ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ស្ទើរតែ​ទាំងស្រុង​គាំទ្រ​ចំពោះ​ការចោទប្រកាន់​ដោយមាន​ ៩៤% យល់ព្រម រួម​ទាំង​ ៧១% ដែល​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ជាមួយគ្នា​នោះ​ក្រុម​មកពី​គណបក្ស​សាធារណរដ្ឋ​មិនសូវ​រួបរួម​ក្នុង​ការ​ប្រឆាំង​ចំនួន ​៧៩% មិន​យល់ព្រម និង ៥៤% មិន​គាំទ្រ​ទាំងស្រុង។ ​ខណៈ​ការ​បង្ហាញ​ទស្សនៈ​លើ​ការចោទប្រកាន់​ត្រូវ​បាន​បំបែក​តាម​ជួរ​គណបក្ស ការស្ទង់មតិ​បាន​រក​ឃើញ​ថា​ ភាគច្រើន​នៅ​ទូទាំង​ប្រជាសាស្ត្រ​សំខាន់ៗ ដែល​មាន​ការ​បែក​បាក់​គ្នា​ទាំងអស់​យល់ព្រម​លើ​ការសម្រេចចិត្ត​ ក្នុង​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​។

នោះ​រួមបញ្ចូល​យេនឌ័រ ៦២% នៃ​ស្ត្រី​ ៥៨% នៃ​បុរស​ ក្រុម​រើសអើង​ពូជសាសន៍ និង​ជនជាតិភាគតិច ៨២% នៃ​មនុស្ស​ពេញ​វ័យ​ស្បែក​ខ្មៅ​ ៧១% នៃ​មនុស្ស​ពេញ​វ័យ​និយាយ​ភាសា​អេ​ស្ប៉ា​ញ មនុស្ស​ពេញ​វ័យ​ស្បែក​ស ៥១% មនុស្ស​វ័យ​ចំណាស់ ៦៩% ក្រោម​អាយុ ៣៥​ឆ្នាំ ៦២% អាយុ ៣៥​ដល់ ​៤៩​ឆ្នាំ​មាន ​៥៣% អាយុ​ចាប់ពី​ ៥០​ដល់ ​៦៤​ឆ្នាំ ៥៤%​។ ​ទូរទស្សន៍ ​CNN បាន​រាយការណ៍​ថា​ អតីត​ប្រធានាធិបតី​រូប​នេះ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ជាង ៣០​ករណី​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​អាជីវកម្ម ប៉ុន្តែ​ការចោទប្រកាន់​នៅតែ​ស្ថិត​ក្រោម​ការ​បិទ​បាំង ហើយ​ការចោទប្រកាន់​មិន​ត្រូវ​បាន​បង្ហាញ​សាធារណៈ​ នៅ​ពេល​នៃ​ការស្ទង់មតិ​នោះ​ទេ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        259
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        258
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm