រាជរដ្ឋាភិបាល កំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ពិសេសក្នុងវិស័យសុខាភិបាល

2023/04/04 06:09:59 pm        262

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា រាជរដ្ឋាភិបាល បានកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ពិសេសក្នុងវិស័យសុខាភិបាល។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ យ៉ាងដូច្នេះ នាឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តម រដ្ឋលេខាធិការបន្តថា នាឱកាសពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន បានគូសបញ្ជាក់យ៉ាងច្បាស់ លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ដើម្បីភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងផ្តល់សេវា ស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ ក្នុងការឈានទៅរកឧត្តមភាព និងមានការទទួលស្គាល់គុណភាព ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។

ទន្ទឹមនឹងនោះសមិទ្ធិផល ដែលសាកលវិទ្យាល័យសម្រេចបាននៅក្នុងឆ្នាំ២០២២នេះ ដែលរួមមាន៖ សាកលវិទ្យាល័យបានដំណើរការកម្មវិធីបណ្ដុះបណ្ដាល ចំនួន ៤៧ កម្មវិធី ដោយមាននិស្សិត​សរុបចំនួន ៦,៨៤៩នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៣,៩៦៦នាក់។ ក្នុងចំណោម និស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦៣៥ នាក់ (ស្រីចំនួន ៤០៩ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន១១២ នាក់ បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយនៅឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ សាកលវិទ្យាល័យ មាននិសិ្សតសរុបចំនួន៦,០០៣នាក់ ស្រី៣,៤៤៧នាក់ ក្នុងនោះមាននិសិ្សតដែលទើបចូលរៀនថ្មី កម្រិតបរិញ្ញាបត្រ ចំនួន១,០៦៤នាក់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm