សម្ព័ន្ធ​យោធា​ណា​តូ​និយាយថា ហ្វាំ​ង​ឡង់​នឹង​ចូល​ជា​សមាជិក NATO នៅ​ថ្ងៃ​អង្គារ​នេះ​

2023/04/04 07:06:25 pm        239

​អឺរ៉ុប៖ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយថា ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ក្លាយ​ជា​សមាជិក​ទី៣១ របស់​សម្ព័ន្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ជំរុញ​ឱ្យ​មាន​ការព្រមាន​ពី​ប្រទេស​រុស្ស៊ី​ថា ខ្លួន​នឹង​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​។

លោក Stoltenberg បាន​និយាយ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា នេះ​គឺជា​សប្តាហ៍​ប្រវត្តិសាស្ត្រ​។ ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ ប្រទេស​ហ្វាំ​ង​ឡង់​នឹង​ក្លាយ​ជា​សមាជិក​ពេញលេញ​របស់​សម្ព័ន្ធ​យោធា​នេះ​។ លោក​និយាយ​ថា លោក​សង្ឃឹមថា​ ប្រទេស​ស៊ុយអែត​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ ក្នុង​ពេល​តែមួយ​ជាមួយ​ប្រទេស​ហ្វាំ​ង​ឡង់​ដែរ​នោះ ក៏​នឹង​អាច​ចូលរួម​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ អតីត​នាយករដ្ឋមន្ត្រី​ន័​រវេ​ស​បាន​និយាយ​ថា យើង​នឹង​លើក​ទង់ជាតិ​ប្រទេស​ហ្វាំ​ង​ឡង់​ជា​លើកដំបូង​នៅ​ទី​នេះ​ នៅ​ទីស្នាក់ការ​សម្ព័ន្ធ​យោធា​ណា​តូ​។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​សន្តិសុខ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ សម្រាប់​សន្តិសុខ​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង និង​សម្រាប់​ប្រទេស​សម្ព័ន្ធ​ណា​តូ​ទាំងអស់​។ លោក Stoltenberg និយាយ​ថា ទួរគី​ដែល​ជា​ប្រទេស​ចុងក្រោយ​របស់​សម្ព័ន្ធ​យោធា NATO ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់ នឹង​ប្រគល់​ឯកសារ​ផ្លូវការ​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​អង្គារ​នេះ​។

ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinistö និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា វា​គឺជា​ពេលវេលា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពួក​យើង​។ សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ គោល​បំណង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​កិច្ចប្រជុំ​គឺ​ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ណា​តូ​ចំពោះ​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​បន្ត​ការ​វាយ​លុក​ដោយ​ខុសច្បាប់​របស់​ខ្លួន​។ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Alexander Grushko បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ចំពោះ​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​ក្លាយ​ជា​សមាជិក​ណា​តូ​ដោយ​ការ​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​។ ​លោក Grushko បាន​និយាយ​ថា យើង​នឹង​ពង្រឹង​សក្តានុពល​យោធា​របស់​យើង​នៅ​ភាគ​ខាងលិច និង​នៅ​ភាគ​ពាយ័ព្យ​។ ក្នុង​ករណី​មានការ​ដាក់​ពង្រាយ​កង​កម្លាំង​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត​ នៅ​លើ​ទឹកដី​ប្រទេស​ហ្វាំ​ង​ឡង់ យើង​មាន​ចំណាត់​ការ​បន្ថែម​ទៀត​ដើម្បី​ធានា​បាន​សន្តិសុខ​យោធា​របស់​រុស្ស៊ី៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        53
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        52
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm