ការរញ្ជួយ​ដី​កម្រិត ៦.៩​រ៉ិ​ច​ទ័​រ​បាន​អង្រួន​តំបន់ឆ្នេរ​ភាគ​ខាងកើត​រុស្ស៊ី ប៉ុន្តែ​គ្មាន​រលក​យក្ស​ស៊ូណាមិ​កើត​ឡើង​នោះ​ទេ

2023/04/04 07:21:16 pm        166

​រុស្ស៊ី៖ ការរញ្ជួយ​ដី​កម្រិត ៦.៩​រ៉ិ​ច​ទ័​រ​បាន​អង្រួន​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ក្រសួង​សង្គ្រោះ​បន្ទាន់​រុស្ស៊ី​និយាយ​ថា គ្មាន​រលក​យក្ស​ស៊ូណាមិ​កើតឡើង​នោះ​ទេ ហើយក៏​គ្មាន​គ្រោះថ្នាក់​ភ្លាមៗ​ ឬ​ការខូចខាត​នោះ​ដែរ។

​យោងតាម​ការអះអាងរ​បស់​ក្រសួង​សង្គ្រោះបន្ទាន់​បាន​ឲ្យ​ដឹង​ថា ការរញ្ជួយ​ដី​នេះ​កើត​ឡើង​នៅ​ចម្ងាយ​ប្រហែល ៤៤​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​តំបន់ Petropavlovsk-Kamchatsky ស្ថិត​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ជម្រៅ​ដី ១០០គីឡូម៉ែត្រ​។ រូបភាព​វីដេអូ​ឃ្លី​ប​ពី​ឧបទ្វីប Kamchatka ស្ថិតនៅ​ចម្ងាយ​ប្រហែល ៦.៨០០​គីឡូម៉ែត្រ​​ភាគ​ខាងកើត​ទីក្រុង​ម៉ូស្គូ ឃើញ​ស្នាម​ប្រេះ​នៅ​លើ​ជញ្ជាំង​អគារ និង​ដប​បែក​នៅ​ក្នុង​ផ្សារ​ទំនើប បន្ទាប់ពី​ធ្លាក់​ដោយសារ​រញ្ជួយ​ដី ប៉ុន្តែ​មិន​មាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នោះ​ទេ។

​ក្រសួង​សង្គ្រោះ​បន្ទាន់​និយាយ​ថា ក្រុម​ជួយសង្គ្រោះ និង​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​កំពុង​ពិនិត្យ​អគារ។ ​ក្រុម​សាក្សី​បាន​សារភាព​ថា ពួកគេ​ខ្លាច។ ឪពុក​ម្តាយ​ព្យាយាម​នាំ​កូន​ៗ​របស់​ពួកគេ​ទៅកាន់​ទី​សុវត្ថិភាព ខណៈ​ដែល​ម្ចាស់​សត្វ​ចិញ្ចឹម​ព្រួយបារម្ភ​ពី​សត្វ​របស់​ពួកគេ។ ​ពលរដ្ឋ​មួយ​រូប​រស់នៅ​ឧបទ្វីប Petropavlovsk និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​នាង​និយាយ​ថា អ្នកខ្លះ​ប្រៀបធៀប​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឧបទ្វីប​រុស្ស៊ី ទៅ​នឹង​ការ​រញ្ជួយ​ដ៏​គ្រោះថ្នាក់​ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ទួរគី​កាលពីដើម​ឆ្នាំនេះ៕​

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        965
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        495
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm