ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នឹងផ្សព្វផ្សាយវិនិយោគិនឥណ្ឌូនេស៊ី និងអាស៊ាន ចូលមកកម្ពុជា

2023/04/04 07:55:41 pm        223

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកផ្តល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ទាំងការ​វិនិយោគដោយផ្ទាល់ ការចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាង​រដ្ឋ​និងឯកជន។

លោក M. Arsjad Rasjid P.M. ប្រធានសភាពាណិជ្ជកម្ម ​និងឧស្សាហកម្មឥណ្ឌូនេស៊ី លើកឡើងនៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី​មកវិនិយោគ​នៅ​កម្ពុជាផងដែរ ​ដែលកន្លងមកមានក្រុមហ៊ុនមួយចំនួនបានមកបណ្តាក់ទុនរួចហើយ សំដៅរួមចំណែក​ដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានវាយតម្លៃខ្ពស់​ចំពោះគណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន ​ដែលបានគិតគូរ​ក្នុងនាម​ជាម្ចាស់​ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន​របស់ផ្នែកឯកជន ​ដោយបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញ​បំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ​ជាពិសេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ​បានចាត់ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ​កាន់​តែច្បាស់ អំពីកិច្ច​សហប្រតិបត្តិការដ៏​ស្អិតរមួត​ ដែល​ប្រទេសទាំង​ពីរ​ផ្តោត​ការ​យកចិត្តទុកដាក់​ជំរុញ​ការធ្វើវិនិយោគ​ និងធុរកិច្ចក្នុងវិស័យសំខាន់។

បន្ថែមពីនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ​យ៉ាង​ពេញទំហឹង ​ក្នុងការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការ​វិនិយោគទ្វេភាគី​ លើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, ​សុខាភិបាល, សន្តិសុខ​ស្បៀង ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តម សុខ ចិន្តាសោភា ​បានបញ្ជក់ថា តាមរយៈយន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន បានជំរុញ​លើក​ទឹកចិត្តឱ្យវិនិយោគិន​ឥណ្ឌូនេស៊ី ​មកវិនិយោគ​នៅកម្ពុជា ដើម្បី​ច្បាម​យកកាលានុវត្តភាព​វិនិយោគថ្មីៗ ​ដែលកើតឡើងពីការរៀបចំគោលនយោបាយទាក់ទាញវិនិយោគចំគោលដៅ ដូចមាន​ក្នុងខ្លឹមសារច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា, ទាក់ទិនការវិនិយោគ បើគិតត្រឹមខែ មីនា ឆ្នាំ ២០២៣​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​សំណើរសុំវិនិយោគពីឥណ្ឌូនេស៊ី​មានចំនួន ២២ គម្រោង ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៩ លាន​ដុល្លារអាមេរិក ក្នុងនោះ​មានការវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម ​និងសេវាកម្ម, ចំណែក​ពាក់ព័ន្ធ​ការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ​ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ ទំហំ​ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ​មានទឹកប្រាក់ជាង ​១៨៧ លានដុល្លារ ​កើនឡើងជាង ៥០ ភាគរយ ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm