ប្រទេស​អូស្ត្រាលី​នឹងដាក់​បម្រាម​កម្មវិធី TikTok នៅលើ​ឧបករណ៍​រដ្ឋាភិបាល​

2023/04/04 10:33:15 pm        467

​អូស្ត្រាលី៖ ប្រទេស​អូស្ត្រាលី​បានដាក់​បម្រាម​លើ​កម្មវិធី TikTok នៅ​ថ្ងៃ​អង្គារ​ ទី​៤ ខែ​មេសា​នេះ ពី​ឧបករណ៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ទាំងអស់ជុំវិញ​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ​ដែល​បាន​ក្លាយ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ចុងក្រោយ​គេ ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​កម្មវិធី​ចែក​រំលែក​វីដេអូ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​។​

​បម្រាម​នេះ​បាន​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង ដែល​ថា​ប្រទេស​ចិន​អាច​ប្រើប្រាស់​ក្រុម​ហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ByteDance Ltd ដើម្បី​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ព្រមទាំង​ជំរុញ​របៀបវារៈ​នយោបាយ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​សន្តិសុខ​ប្រទេស​លោក​ខាង​លិច​។ ​វា​ក៏​នឹង​មាន​ហានិភ័យ​ដល់​ការ​បន្ត​ភាព​តានតឹង​ផ្នែក​ការទូត​ជាថ្មីរវាង​អូស្ត្រាលី និង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន បន្ទាប់​ពីអ្វីៗ​មួយ​ចំនួន​បាន​ធូរស្រាលចាប់​តាំង​ពី​នាយករដ្ឋមន្ត្រី​លោក Anthony Albanese ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​។

​ដោយមាន​ការ​ដាក់​បម្រាម​របស់​ប្រទេស​អូស្ត្រាលី សមាជិក​ទាំងអស់​នៃ​អ្វី​ដែល​គេ​ហៅថា​ សម្ព័ន្ធមិត្ត​ស៊ើបការណ៍​សម្ងាត់ Five Eyes រួមមាន​ប្រទេស​អូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​នូ​វែ​ល​ហ្សេ​ឡង់​បាន​ហាមឃាត់​កម្មវិធី​នេះ​ពី​ឧបករណ៍​របស់​រដ្ឋាភិបាល​។ ប្រទេស​បារាំង បែ​ល​ហ្សិ​ក និង​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​បម្រាម​ស្រដៀង​គ្នា​នេះ​ដែរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm