លោក Trump ត្រឡប់មក​រដ្ឋ Florida វិញ​ បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ​នៅ​ញូវយ៉ក

2023/04/05 04:25:35 pm        444

​អាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump បានមក​ដល់​រដ្ឋ Florida វិញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្មនៅក្នុង​ទីក្រុង​ញូវយ៉ក​។ លោក Trump បានផ្តល់​ចម្លើយ​ពី​ភាព​គ្មាន​ទោសកំហុស​ចំពោះ​បទឧក្រិដ្ឋ​ចំនួន ៣៤​ករណីនៃ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្មនៅក្នុង​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក​។

​ចុងចោទលោក Donald Trump កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែមេសាបាន​បដិសេធចោល​កំហុស​ទាំងអស់ ខណៈ​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោក​ពីបទ​បង់ប្រាក់​ទៅឱ្យ​ស្ត្រី ២​នាក់​មុន​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០១៦ ដើម្បី​បំបិទមាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេ​ជាមួយលោក​។​ ​នៅក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើកដំបូង​របស់លោក ​Trump ចាប់តាំងពី​ការចូល​បង្ហាញខ្លួន​នៅ​តុលាការ​នៅ​តំបន់ Manhattan កាលពី​ព្រឹក​ថ្ងៃ​អង្គារ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះបាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់លោក Truth Social ថា សវនាការ​នេះ​ពិតជា​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ជាច្រើនក្នុង​រឿង​មិនគួរ​មានការ​ភ្ញាក់ផ្អើល ដូច្នេះគ្មាន​រឿងក្តី​អ្វី​ទាំងអស់​។

ស្ទើរតែ​គ្រប់​អ្នកជំនាញ​ច្បាប់បាន​និយាយថា​ ពុំមាន​ករណី​ណាមួយ​នៅទីនេះ​នោះទេ​។ ពុំមាន​អ្វីដែល​ធ្វើ​ខុសច្បាប់​នោះឡើយ​។ ​លោក Trump អាយុ ៧៦ឆ្នាំ​បាន​និយាយថា «​ពុំមាន​កំហុស​នោះទេ​» នៅពេល​ត្រូវបាន​គេ​សួរ​។ លោក Trump មិនបាន​និយាយ​អ្វី​ឡើយ ខណៈ​លោក​ចូលទៅក្នុង​បន្ទប់​សវនាការ ឬ​ពេលដែល​លោក​ចាកចេញ​មកវិញ​ប្រហែល​មួយ​ម៉ោង​ក្រោយមក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1104
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        550
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm