ថ្ងៃនេះ​បាល់ទាត់ និង​បាល់ទះ​កម្ពុជា​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម២០២៣ នឹង​ដឹង​គូប្រកួត​របស់​ខ្លួន​

2023/04/05 04:32:25 pm        212

ស៊ីហ្គេម៖ បាល់ទាត់ និង​បាល់ទះ​កម្ពុជាក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ នឹង​ដឹង​គូប្រកួត​របស់ខ្លួននៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣​នេះ ខណៈដែល​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បានឱ្យដឹងថា នៅ​ថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ​២០២៣​នេះ គណៈ​កម្មាធិការ​នឹង​រៀបចំ​ការចាប់​ឆ្នោតបែងចែក​ពូ​ល ​សម្រាប់​ការប្រកួត​បាល់​ទា​ត់បុរ​ស​នារី និង​កីឡាបាល់ទះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ប្រភេទ​បាល់ទាត់​ក្នុង​ស៊ី​ហ្គេមមាន​ ១០​ប្រទេស​ចូលរួម អវត្តមាន​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​។​ ​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម ក្រុមបាល់ទាត់​កម្ពុជាស្ថិតនៅ​ពូ​ល B រួមជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ហើយ​៤​ប្រកួត​កម្ពុជាឈ្នះ​១ ស្មើ​១ និង​ចាញ់​២​។ ចំនែក​បាល់ទាត់​នារី​ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម និង​ហ្វីលីពីន​។ ក្រុមបាល់ទាត់​កម្ពុជាធ្វើ​បានល្អ​បំផុតនៅ​ហ្វីលីពីន​នា​ឆ្នាំ​២០១៩ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បាល់​កាត់សេចក្តី​ ១១​ម៉ែត្រជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​។​ ​ថ្មីៗ​នេះ​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើទឹក​ដី​ខ្លួនឯង ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំបាន​ចូលរួម​ប្រកួត​ពានរង្វាន់ Merlion Cup ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ២​ទល់នឹង​១​។​

​ចំនែក​បាល់ទះស៊ី​ហ្គេម ២០២១ កម្ពុជា​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្រោយ​ឈ្នះ​ថៃ ៣​សិត​ទល់នឹង​២ បន្ទាប់ពី​ឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​១ និង​ចាញ់​ថៃ ២​ទល់នឹង​៣ ក្នុង​ពូ​ល B​។ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស៊ី​ហ្គេម​២០២៣​ នេះ បាល់ទះ​កម្ពុជាបានធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាច្រើន​ ដូចជា​ប្រកួត​ជាមួយ​សិង្ហ​បុរី គុយបា បារាំង ហើយពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែមីនា ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាបាន​ប្រកួត​ពាន​មិត្តភាព​បី​ប្រទេស កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២​។ ប្រកួត​ស៊ី​ហ្គេម​ដែល​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​០៣ ខែឧសភាតទៅ បាល់ទះ​ក្នុង​សាលបុរស​មាន​ក្រុម​ចូលរួម​ ៧​ប្រទេស នារី​ ៨​ប្រទេស និង​ឆ្នេរ​ខ្សាច់​ ៩​ប្រទេស​៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm