លោក Joe Biden គេចវេះ​ពី​សំណួរ​ទាក់ទង​ការចូល​ខ្លួន​របស់​អតីត​ប្រធានាធិបតី Donald Trump​ នៅ​តុលាការ​

2023/04/05 05:27:30 pm        434

​អាមេរិក៖ ខណៈ​ដែល​ពិភពលោក​ចោល​ក្រសែ​ភ្នែក​ទៅលើ​ការ​បង្ហាញ​ខ្លួន ​នៅ​ក្នុង​សវនាការ​ក្នុង​ទីក្រុង New York របស់​អតីត​ប្រធានាធិបតី Donald Trump មាន​សំណួរ​មួយ​ចោទសួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេត​វិមាន​ ​គឺ​តើ​លោក​ប្រធានាធិបតី Joe Biden មាន​អ្វី​ចង់​និយាយ​ទេ​? ​ចម្លើយ​គឺ​ធម្មតា និង​មិន​ផ្លាស់ប្ដូរ​នោះ​គឺ​គ្មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។​

ខណៈ​លោក Trump បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ចម្ងាយ ​៣៨៣​គីឡូម៉ែត្រ​ទៅ​ភាគ​ខាងជើង លោក Biden ​ស្ថិត​ក្នុង​បន្ទប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​សេត​វិមាន ដោយ​អង្គុយ​ក្រោម​រូបថត​អតីត​ប្រធានាធិបតី​ទី​១៦ របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Abraham Lincoln អម​ដោយ​ក្រុមប្រឹក្សា​នៃ​ទីប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​លោក​។ ​លោក​ប្រធានាធិបតី​រូប​នេះ​បាន​ប្រមូល​ក្រុមប្រឹក្សា​សម្រាប់​ជំនួប​ស្ដីពី​គ្រោះថ្នាក់ និង​លទ្ធភាព​នៃ​បញ្ញា​សិប្បនិម្មិត។​ ​កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ស្រែក​សួរ​ជា​បន្ត​បន្ទាប់​ ពី​ក្រុម​អ្នកសារព័ត៌មាន​អំពី​លោក Trump ដែល​មិន​អើពើ​ និង​ពុំបាន​ឆ្លើយ​អ្វី​ទាំងអស់ ខណៈ​សារព័ត៌មាន​នានា​ត្រូវ​បាន​ស្នើ​ឲ្យ​ចេញពី​បន្ទប់​។ ​

យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​បកស្រាយ​លម្អិត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ​ដោយ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre ដែល​បាន​និយាយ​លេងសើច​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ថា​ លោក​ស្រី​ពេញចិត្ត​នឹង​សំណួរ​ទាំងឡាយ​ទាក់ទង​នឹង​លោក Trump ដែល​ត្រូវ​បាន​សួរ​តាមរបៀប​ផ្សេងៗ​គ្នា​។​ លោកស្រី​និយាយ​ថា ដូច្នេះ​ជាបឋម ខ្ញុំ​ត្រូវតែ​និយាយ​ថា​ ករណី​នេះ​កំពុង​បន្ត​នៅឡើយ ហេតុនេះ​យើង​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ​លើ​សំណុំ​រឿង​នេះ​។ លោក​ប្រធានាធិបតី​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​អាមេរិក​គ្រប់​ៗ​គ្នា ​ដូចដែល​លោក​បាន​ធ្វើ​រាល់ថ្ងៃ​។ លោកស្រី​បន្ថែម​ថា នេះ​មិន​មែន​ជា​រឿង​ដែល​លោក​ប្រធានាធិបតី​យកចិត្តទុកដាក់​នោះ​ទេ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        178
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm