លោក Trump ថ្លែង​សុន្ទរកថា​នៅ​រដ្ឋ Florida ក្រោយ​ប្រឈម​បទចោទ​ប្រកាន់​នៅ​តុលាការ ​ដែល​លោក​មិន​ធ្លាប់​គិត​ថា​នឹង​អាច​មាន​រឿង​នេះ​កើតឡើង​ឡើយ

2023/04/05 06:02:52 pm        466

​អាមេរិក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​តុលាការ​ទីក្រុង New York កាលពី​ថ្ងៃ​អង្គារ ទី​៤​មេសា​ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump បាន​និយាយថា​ លោក​គឺជា​ជន​រងគ្រោះ​នៃ​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត និង​បាន​រិះគន់​រដ្ឋអាជ្ញា​ក្រុង New York លោក Alvin Bragg ចំពោះ​ការ​នាំ​យក​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​រូបលោក។

​លោក Trump បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ដែល​បាន​ប្រមូលផ្ដុំ​នៅ​គេហដ្ឋាន​ Mar-a-Lago របស់​លោក​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach​ រដ្ឋ Florida ថា លោក​មិន​នឹក​ស្មាន​ថា ​អាច​មាន​រឿង​បែបនេះ​កើតឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទាល់តែ​សោះ​។ បទឧក្រិដ្ឋ​តែមួយ​គត់​ដែល​លោក​បាន​ប្រព្រឹត្តគឺ​ដើម្បី​ការពារ​ប្រទេស​របស់​យើង ​ដោយ​គ្មាន​ការភ័យខ្លាច​ ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​បំផ្លាញ​ប្រទេស​នេះ​។ លោក​បាន​បន្ថែម​ថា ការបោះឆ្នោត​របស់​យើង​គឺ​ដូចជា​ការបោះឆ្នោត​នានា​នៅ​ក្នុង​ប្រទេសតតិយ​លោក ហើយ​ពេលនេះ​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ដ៏​ធំ​នេះ​មាន​កាន់​តែ​ច្រើន ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​របស់​យើង តាមរយៈ​ការ​ចាប់ផ្ដើម​ដោយ​លោក George Soros ជន​ឆ្វេង​និយម​ជ្រុល​គាំទ្រ​ដោយ​រដ្ឋអាជ្ញាលោក Alvin Bragg នៃ​តុលាការ​ក្រុង New York ដែល​ជា​អ្នកដឹកនាំ​យុទ្ធនាការ​លើ​ការពិត​ដែល​ថា​នឹង​ចាត់ការ​ផ្តោត​លើ Trump តែ​ម្តង​។​

​លោក Trump បាន​ផ្ដល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​ចំពោះ​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ចំនួន​ ៣៤​ករណីនៃ​បទចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​ធុរកិច្ច​ ខណៈ​ក្រុម​រដ្ឋអាជ្ញា​តំបន់ Manhattan បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ផ្ដល់​ប្រាក់​ឲ្យ​ទៅ​ស្ត្រី​ ២​នាក់​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​បិទបាំង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​លោក​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        407
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        339
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm