ប្រកួត​ទី​ពីរ​ក្នុង​តំណែង​របស់ Thomas Tuchel, Bayern Munich ធ្លាក់​ពី German Cup ត្រឹម​វគ្គ ៨ក្រុម

2023/04/05 06:09:37 pm        87

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Freiburg បានធ្វើឱ្យ​មានរឿង​ភ្ញាក់ផ្អើល​បន្ទាប់ពី​ទំលាក់​ក្រុម​ជើងឯក ២០សម័យ Bayern Munich ដល់​ទឹកដី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ German Cup រឺ DFB Pokal​។ ​នេះ​ជា​បរាជ័យ​គួរឱ្យភ្ញាក់ផ្អើល​របស់ Bayern Munich ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Thomas Tuchel ជាការ​ប្រកួត​ទី​ពីរ​ក្នុង​តំណែង​។

​ខ្សែការពារ Dayot Upamecano ជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ Bayern Munich នៅ​នាទី​ទី១៩ តែ Freiburg ក៏​តាម​ស្មើ​វិញ​ដោយ​បាល់​ស៊ុត​ពី​ចំងាយ​របស់ Nicols Hofler នាទី​ទី២៧​។ ​ការប្រកួត​ហៀបនឹង​ចប់​ទៅហើយ តែ​កំហុស​បាល់​ប៉ះ​ដៃ​របស់ Jamal Musiala ក្នុង​តំបន់​គ្រោះថ្នាក់​ធ្វើឱ្យ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ ១១ម៉ែត្រ​ទៅ Freiburg ដែល​ទាត់​សំរេច​ដោយ Lucas Holer នាទី​ទី៩០+៥​។ ​​សូមបញ្ជាក់ថា Bayern Munich ទើបតែ​ប្រកាស​តែងតាំង​អតីត​អ្នកចាត់ការ Chelsea, Thomas Tuchel កាលពី​សប្តាហ៍​មុន ហើយ​ភ្លាមនោះ Bayern Munich ទើប​យកឈ្នះ Dortmund ៤-២ កាល​ពី​ថ្ងៃ​សៅរ៍​នៅ Bundesliga​។

​ធ្លាក់​ពី German Cup នៅពេលនេះ Bayern Munich នឹងត្រូវ​ជួប Manchester City សប្តាហ៍​ក្រោយ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ជើង​ទី១​។​ ​ដោយឡែក​សម្រាប់ Frankfurt ក៏បាន​កក់​កៅអី​នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​ក្រោយ​យកឈ្នះ Union Berlin ២-០ ដោយ​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​បារាំង Randal Kolo Muani៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        77
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        87
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm