នគរបាល​អ៊ីស្រាអែល​វាយប្រហារ​អ្នក​គោរពបូជា​នៅ​វិហារ Al Aqsa ទីក្រុង​ហ្សេ​រុយ​សា​ឡឹម

2023/04/05 06:25:10 pm        463

​អ៊ីស្រាអែល៖ សាក្សី​បាន​និយាយថា នគរបាល​​អ៊ីស្រាអែលបាន​វាយប្រហារ​លើ​អ្នក​គោរពបូជា​ច្រើន​នាក់​ នៅក្នុងបរិវេណ​វិហារ​ឥស្លាម Al-Aqsa នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹមនៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​៥ ខែមេសា​នេះ ជា​អ្វីដែល​នគរបាល​អ៊ីស្រាអែល​បាន​និយាយថា គឺជា​ការឆ្លើយតប​ទៅនឹង​កុបកម្ម​។

អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​នបាន​រាយការណ៍​ពី​ការរង​របួស ប៉ុន្តែ​ពុំបាន​បញ្ជាក់​លម្អិត​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​រងរបួស​នោះទេ​។ ស្ថាប័ន​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កងកម្លាំង​អ៊ីស្រាអែលកំពុង​រារាំង​ក្រុមគ្រូពេទ្យ​របស់ខ្លួន​មិន​ឲ្យ​ចូល​ទៅដល់​វិហារ​អ៊ីស្លាម​។ នគរបាល​អ៊ីស្រាអែលនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ថា ពួកគេ​ត្រូវ​បង្ខំចិត្ត​ដើម្បី​ចូលទៅក្នុង​បរិវេណ​នោះ​ បន្ទាប់ពីអ្នកបង្ក​ចលាចល​ដែល​ពាក់​ម៉ាស់បាន​ចាក់សោ​ខ្លួនឯង​នៅ​ខាងក្នុង​វិហារ ​ដោយមាន​កាំជ្រួច​ភ្ញី ដំបង និង​ដុំថ្ម​។​ ​សេចក្តីថ្លែងការណ៍​និយាយថា នៅពេល​នគរបាល​បាន​ចូលទៅ មានការ​គប់​មក​លើ​ពួកគេ ហើយ​កាំជ្រួចត្រូវបាន​ដុត​ចេញពី​ខាងក្នុង​វិហារដោយ​ក្រុម​អ្នកបង្ក​ចលាចល ហើយ​មន្ត្រីនគរបាល​ម្នាក់​បាន​រងរបួសជើង​។

អំពើ​ហឹ​ង្សា​នៅ​តំបន់ West Bank និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹមបាន​កើនឡើង​ក្នុង​រយៈពេល​ ១ឆ្នាំ​កន្លងទៅនេះ ហើយ​មានការ​ព្រួយបារម្ភ​ថា ​ភាព​តានតឹង​អាច​រីក​កាន់តែ​ធំ​នៅក្នុង​ខែ​នេះ នៅពេលដែល​ខែ​ដ៏​ពិសិដ្ឋ ​Ramdan របស់​ពលរដ្ឋ​មូស្លីម ស្របពេល​ជាមួយ​ពិធីបុណ្យ​សាសនា​របស់​ជនជាតិ​ជ្វី​ស និង​បុណ្យ​អ៊ី​ស្ទើរ​របស់​សាសនា​គ្រឹ​ស្ត​។​ ​ក្រុម​ជន​ប៉ា​ឡេ​ស្ទី​នបាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​ទៅលើ​អ្នក​គោរពបូជា ដែល​ពួកគេ​បានចាត់ទុក​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​។ លោក Nabil Abu Rudeineh អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​នលោក Mahmoud Abbas បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​ព្រមាន​អ្នក​ឈ្លានពាន​កុំ​ឲ្យ​ដើរ​ឆ្លង​បន្ទាត់​ក្រហម​នៅ​កន្លែង​បរិសុទ្ធ ដែល​នឹង​នាំឱ្យមាន​ការផ្ទុះ​ដ៏​ធំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm