ជំនួប Man Utd និង Liverpool ត្រូវ​បាន​ផ្អាក​ដោយសារ​បាតុករ​​សម្រុកចូល​ទីលាន Old Trafford

2021/05/03 11:23:03 am        139

​បាល់ទាត់៖ ​ជំនួប​សប្តាហ៍​ទី៣៤ ក្របខណ្ឌ English Premier League រវាង​បិសាច​ក្រហម Manchester United ទទួល​ស្វាគមន៍​ហង្ស​ក្រហម Liverpool ត្រូវបាន​ផ្អាក​មិនអាច​ដំណើរ​ទៅបាន​ឡើយ ​ក្រោយ​មាន​បាតុករ​សម្រុកចូល​ទីលាន​នៃ​កីឡដ្ឋាន Old Trafford​។

​​ការប្រកួត​យប់មិញ​គ្រោង​ធ្វើឡើង​នៅវេលា​ម៉ោង ២២:៣០នាទី ​(​ម៉ោង​នៅ​កម្ពុជា​) តែ​ក្រុមបាតុករ​ប្រឆាំង​តវ៉ា​មិន​ពេញ​ចិត្តនឹង​ប្រធាន​ក្លិប ​គឺ​ក្រុមគ្រួសារ​អាមេរិក​ត្រកូល Glazer បាន​សម្រុក​ចូលដល់​ក្នុង​ទីលាន​ដែល​ធ្វើអោយ EPL សំរេចផ្អាក និង​លើក​ពេល​ប្រកួត​នេះ​ដោយ​សារ​ហេតុផល​សុវត្ថិភាព​។ ​​នេះ​ជា​លើកដំបូង​ដែល​ការប្រកួត​មួយ​នៅ Premier League ត្រូវបាន​ផ្អាក​ដោយសារ​អ្នកគាំទ្រ​ធ្វើបាតុកម្ម​។ ​​អ្នកគាំទ្រ​បាន​ជួបជុំគ្នា​ពាក់អាវ​ក្រុម Manchester United ដំបូង​នៅ​ពេល​បង្កើតឡើង​នៅ​ឆ្នាំ១៨៧៨ ដោយ​នៅពេលនោះ​មានឈ្មោះ​ថា Newton Hearth​។

​​តែ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​អ្នកគាំទ្រ Manchester United ធ្វើការ​ប្រឆាំង​តវ៉ា​ពី​ការគ្រប់គ្រង​របស់​ក្រុមគ្រួសារ Glazer ខណៈ​ការ​ខឹង​សម្បារ​ឈាន​ដល់​កំរិត​នេះ​ បូករួម​ទាំង​ទង្វើ​របស់​ក្លិប​ដែល​បាន​ចូលរួម​ក្នុង​ការ​បង្កើត​ពាន European Super League​។ ​​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​ ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នឹងត្រូវ​លើក​ទៅ​ពេលណា ខណៈ​នេះ​ក៏​ជា​ការ​ប្រកួត​កាត់​សេចក្តី​ជើងឯក Premier League មួយ​ដែរ​ ប្រសិន Manchester United ចាញ់ Liverpool នោះ​ជើងឯក​នឹង​បាន​ទៅ Manchester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm