រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់សកម្មភាពមួយចំនួន ដែលនាំឱ្យមានគ្រោះថ្នាក់ ក្នុងអំឡុងពេលសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី

2023/04/05 06:53:16 pm        293

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់នោះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ និងបានធ្វើការហាមឃាត់នូវសកម្មភាពមួយចំនួនដែលនឹងនាំដល់គ្រោះថ្នាក់ជាយថាហេតុ អំឡុងពេលកំពុងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ចាប់ពីថ្ងៃទី១៤ ខែមេសាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់ សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀប​រយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិ និង​សេចក្តីថ្លៃថ្នូរដ៏​ផូរផង់​របស់ជាតិនោះ ​រដ្ឋបាលរាជធានីភ្នំពេញ ​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​ជាពិសេសក្មួយៗ ជាយុវជន យុវនារីសិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា ត្រូវគោរពច្បាប់​ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថាន ​ភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់​ផ្សេងៗជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមទប់​ ស្កាត់គ្រោះអគ្គិភ័យ ដោយ​ប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង​ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សា​បាន​នូវទ្រព្យសម្បត្តិ ​អាយុជីវិតផ្ទាល់ខ្លួន​ និងអ្នកដទៃជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនចូលរួមលេងកំសាន្តល្បែងប្រជាប្រិយគ្រប់ប្រភេទ និង​ចៀសវាង​ដាច់ខាត​ការលេងបាញ់ទឹក ​ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេង នៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុវជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ​ស័ក្ដិសម​ជា​កុលបុត្រធីតាខ្មែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនត្រូវយកចិត្តទុកដាក់ក្នុងការ​ថែរក្សា​សុខភាព និង​អនាម័យ​ចៀសវាង​ការឆ្លងជំងឺរាតល្បាតផ្សេងៗ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ ​ថ្នាក់ត្រូវសហការអនុវត្ត និង​ផ្សព្វផ្សាយ​ឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់​ចំពោះអ្នក​ប្រព្រឹត្តិ​អំពើ​មិនគប្បីខាងលើ ​ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណី​ សេចក្តីថ្លៃថ្នូរបស់ជាតិ ​ក៏ដូចជាប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយ​សាធារណៈក្នុងរាជធានីភ្នំពេញនោះផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        1
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm