កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ

2023/04/05 07:09:26 pm        174

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូ ឆ្នាំ២០២២ នឹងជួយ​បង្កើនទំហំពាណិជ្ជកម្មនៃ​ការ​នាំចេញ-នាំចូលរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបសម្តែងការគួរសម ​ជាមួយឯកឧត្តម​បណ្ឌិត ​Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាព​នៃសាធារណៈរដ្ឋកូរ៉េ ថ្មី​ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា។

យោងតាមសេចក្តីព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា តាមរយៈកិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នា ​រវាងកម្ពុជា-កូរ៉េ ក៏នឹងជាឧបករណ៍សម្រាប់​ជួយបង្ក​បរិយាកាស​នៃការវិនិយោគពីប្រទេសកូរ៉េ ​ឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញវិនិយោគិន​ឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើត​រោងចក្របង្គុំរថយន្ត​ម៉ាកល្បីៗ​នៅប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម​បណ្ឌិត Park Jung-Wook បានគូសបញ្ជាក់ថា ​ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ​ ឯកឧត្តម​ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យអាទិភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំងបន្តគាំទ្រ​នូវការផ្តល់​ហិរញ្ញប្បទាន​សម្រាប់កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទាន​សម្បទាន ​ជំនួយបច្ចេកទេស និង​ក​ម្មវិធីចែករំលែកចំណេះដឹង​ ជាពិសេស ​ជំរុញការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនថែមទៀត។

គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន​ឥតសំណង ​មានចំនួនប្រមាណ ៤៥៥ ​លានដុល្លារអាមេរិក និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន ​គិតចាប់ពីឆ្នាំ២០០១ ដល់​ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ ​បានសន្យា ​ផ្តល់ឥណទានសម្បទាន ​មានទឹកប្រាក់សរុបប្រមាណ ជា ១ ៨០០ លានដុល្លារអាមេរិក​​។

ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន​ ៣២ កិច្ចព្រមព្រៀង បាន​ចុះហត្ថលេខា ​ដែលមានទឹកប្រាក់សរុប ១ ៦០០ ​លានដុល្លារអាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោងអភិវឌ្ឍន៍ ​និងកម្មវិធីចំនួន ២៩ ។

ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត ​តាមរយៈកិច្ចព្រមព្រៀងសម្របសម្រួល​ក្របខ័ណ្ឌថ្មី ដែលមានទឹកប្រាក់ ​១ ៥០០ លានដុល្លារ ​សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦ ដោយ​ផ្តោត​លើបេក្ខភាពគម្រោង​លើគម្រោងអភិវឌ្ឍន៍​ស្របតាមវិស័យអាទិភាពសំខាន់ៗ។ ​ភាគីទាំងពីរ ក៏បានពិភាក្សា ​អំពីគម្រោងអភិវឌ្ឍន៍ ​និងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ៕អត្ថបទ៖ វណ្ណៈ រូប៖ រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm