FIFA ពិន័យ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពែ​រូ​ពេញ​មួយជីវិត​ពាក់ព័ន្ធ​រឿង​ពុករលួយ​

2023/04/05 07:13:41 pm        80

​បាល់ទាត់៖ ​ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បានសម្រេច​ដាក់ពិន័យ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​ពែ​រូ​លោក Manuel Burga Seoane ពេញ​មួយជីវិត​មិនឱ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បាល់ទាត់​ ដោយសារ​បញ្ហា​ពុករលួយ​ស៊ី​សំណូកសូកប៉ាន់​។

Seoane ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ពិន័យ​ចំនួន ១លាន​ហ្វ្រ​ង់​ស្វ៊ី​ស (១.១លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការបំពាន​នៅក្នុង​ក្រមសីលធម៌​របស់ FIFA ទាក់ទង​នឹង​ជម្លោះ​ផលប្រយោជន៍ ការ​ស៊ី​សំណូក និង​អំពើពុករលួយ និង​ការផ្តល់ជូន និង​ទទួលយក​អំណោយ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ ​FIFA បានឱ្យដឹងថា "​ការដាក់ទណ្ឌកម្ម​លើ​លោក Burga Seoane ធ្វើឡើង​បន្ទាប់ពី​ការសម្រេចចិត្ត​ពីមុន ​ដែល​បង្ហាញ​ដោយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩"​។​

​ការសម្រេចចិត្ត​នោះ​ត្រូវ​បាន​លុបចោល​ដោយ​តុលាការ​កីឡា (CAS) កាលពី​ខែ​មេសា​ឆ្នាំមុន ហើយ​បាន​បញ្ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​ស៊ើបអង្កេត​នៃ​គណៈកម្មាធិការ​សីលធម៌​ឯករាជ្យ​។​ FIFA ក៏បាន​ដាក់​ទណ្ឌកម្ម​លើ​លោក Bimo Wirjasoekarta ប្រធាន​ក្លឹប​ឥណ្ឌូនេស៊ី Tira Persikabo រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​មានទោស​ពីបទ "​ការ​គំរាម​កំហែង ការ​បង្ខិត​បង្ខំ និង​ការ​កេង​ប្រវ័ញ្ច​លើ​កីឡាករ​" ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm