ប្រជាសហគមន៍កំពុងទទួលផលពីអេកូទេសចរណ៍នៅតំបន់អារ៉ែង

2023/04/05 09:05:07 pm        518

កោះកុង៖ ប្រជាពលរដ្ឋក្នុងសហគមន៍អារ៉ែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងទទួលបានផលពីអេកូទេសចរណ៍តំបន់អេកូទេសចរណ៍ តាមរយៈការផ្ដល់សេវា ដល់ផ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈតំបន់អេកូទេសចរណ៍អារ៉ែងមានសក្តានុពលទេសចរណ៍ ធម្មជាតិ សត្វព្រៃកម្រ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្ត​បែបផ្សង​ព្រេង។

លោក ហ៊ីង ពៅ ប្រធានគណៈកម្មការសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍អារ៉ែង កំពុងទទួលបាន​ផលច្រើន​ពីការផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ដែលមកលេងកម្សាន្តនៅតំបន់អារ៉ែង តាមរយៈការជូនភ្ញៀវ ផ្គត់ផ្គង់ម្ហូបអាហារ ជួលម៉ូតូ និងជួលតង់ សម្រាប់ភ្ញៀវបោះសម្រាកជាដើម។

លោកបានឱ្យដឹងថា បច្ចុប្បន្នភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានកំណើនមកកម្សាន្តនៅតំបន់អារ៉ែង​ច្រើនជាងមុន ដោយសារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាត​ ផ្ដល់ភាពងាយស្រួលសម្រាប់​ភ្ញៀវធ្វើ​ដំណើរ រួមនឹងការផ្ដល់សេវាល្អពីសហគមន៍ ។

ទាក់ទងនឹងសក្ដានុពលទេសចរណ៍នៅក្នុងតំបន់អារ៉ែងនេះ ភ្នំម្រេចកង្កែប ជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញមួយ ​ស្ថិតនៅក្នុងតំបន់អេកូទេសចរណ៍អារ៉ែង។ ពយម្រេចកង្កែបទេសចរណ៍អាច​ធ្វើដំណើចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។​ ដើម្បីទៅកម្សាន្តនៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ​ ដែលមានដើមឈើធំៗ ​និងជម្រាលភ្នំ ដោយចំណាយជិត ២ ម៉ោង។

លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិ ដែលបានដឹកនាំក្រុមយុវជនប្រមាណ ២០ នាក់ទៅ​ធ្វើ​ទស្សនកិច្ច និងលេងកម្សាន្តនៅតំបន់អារ៉ែងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣១​ ខែមីនា​ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ​បានប្ដេជ្ញានាំភ្ញៀវទេសចរមកទស្សនា​នៅតំបន់អារ៉ែងឱ្យបានរឹតតែច្រើន​ថែមទៀត ​និងជំរុញការផ្ដល់សេវារបស់សហគមន៍​ដល់ភ្ញៀវទេសចរ​ឱ្យបានល្អបន្ថែមទៀត។

តំបន់អេកូទេសចរណ៍អារ៉ែង​ គឺជាតំបន់មួយដែលមានសក្តានុពលខ្លាំង​ដោយសារមាន មាន​សក្ដានុពល ទេសចរណ៍ដូចជា ព្រៃភ្នំ ទឹកជ្រោះ ​សត្វព្រៃកម្រ (ត្រីនាគ) ក្រពើភ្នំ រូងភ្នំបូរាណ និងរបាំប្រពៃណីជាដើម។ តំបន់អេកូទេសចរណ៍នេះ ​មានចម្ងាយប្រមាណ ២៤ គីឡូម៉ែត្រ​ពីទីរួម​ស្រុកថ្មបាំង ស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង​៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm