អង្គការ​ឃ្លាំមើល​ទិន្នន័យ​អង់គ្លេស​ពិន័យ​ក្រុមហ៊ុន TikTok ១៦​លាន​ដុល្លារ​សម្រាប់​ការបំពានច្បាប់​ការពារ​ទិន្នន័យ​

2023/04/05 09:22:41 pm        355

​អង់គ្លេស៖ អង្គការ​ឃ្លាំមើល​ទិន្នន័យ​របស់​ចក្រភព​អង់គ្លេស បាន​ពិន័យ​កម្មវិធី​ចែករំលែក​វីដេអូ​របស់​ចិន TikTok ប្រមាណ ១៦​លាន​ដុល្លារ​សម្រាប់​ការ​បំពាន​ច្បាប់​ការពារ​ទិន្នន័យ រួម​ទាំង​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ​។​

​ការិយាល័យ​ស្នងការ​ព័ត៌មាន​ដែល​បាន​ប្រកាស​ការសម្រេច​នេះ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ក្រុមហ៊ុន TikTok មិន​ទទួល​បាន​ការ​យល់​ព្រម​បែបនេះ​រយៈពេល​ប្រហែល​ ២​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​។​ ​ការិយាល័យ​ស្នងការ​ព័ត៌មាន​បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន TikTok បាន​អនុញ្ញាត​ឱ្យ​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​រហូតដល់ ១.៤​លាន​នាក់​ប្រើប្រាស់​វេទិកា​របស់​ខ្លួន​នៅ​ឆ្នាំ​២០២០ ទោះបីជា​ច្បាប់​របស់​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​បង្កើត​គណនី​ក៏ដោយ​។

​អ្នកនាំពាក្យ​ក្រុមហ៊ុន TikTok បាន​និយាយ​ថា ​ក្រុមហ៊ុន​មិន​យល់ស្រប​ចំពោះ​ការសម្រេច​របស់​ការិយាល័យ​ស្នងការ​ព័ត៌មាន​នោះ​ទេ ដោយ​បាន​និយាយ​ថា ក្រុមហ៊ុន​វិនិយោគ​យ៉ាង​ច្រើន​ដើម្បី​ទប់​ស្កាត់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​មិន​ឲ្យ​ប្រើប្រាស់​វេទិកា ហើយ​ក្រុម​សុវត្ថិភាព ៤០,០០០​នាក់​ធ្វើការ​គ្រប់​ពេល​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​សហគមន៍។​ ​អ្នកនាំពាក្យ​បាន​និយាយ​ថា ក្រុមហ៊ុន TikTok នឹង​បន្ត​ពិនិត្យមើល​ការសម្រេច​នេះ ហើយ​កំពុង​ពិចារណា​ជំហាន​បន្ទាប់​របស់​ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm