ក្រសួងសុខាភិបាល បំពាក់គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌ ជូនលោកស្រីសាស្ត្រាចារ្យ Junko TANAKA សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន

2023/04/05 09:29:42 pm        878

ភ្នំពេញ÷ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌ ជូនលោកស្រីសាស្ត្រាចារ្យ Junko TANAKA សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា លោកស្រីសាស្ត្រាចារ្យ TANAKA បាននិងកំពុងធ្វើការស្រាវជ្រាវ លើជំងឺរលាកថ្លើមប្រភេទវីរុស និងមហារីកថ្លើមអស់រយៈពេលជាច្រើនឆ្នាំ ហើយបានចូលរួមចំណែកក្នុងសំណើគោលនយោបាយនានា ផ្អែកលើភស្តុតាង អំពីវិធានការប្រឆាំង នឹងជំងឺរលាកថ្លើមប្រភេទវីរុស នៅក្នុងប្រទេសជប៉ុន។ លោកស្រី សាស្ត្រាចារ្យ បានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពីជំងឺថ្លើម នៅប្រទេសកម្ពុជា មកដល់ពេលនេះ បានចំនួន១២អត្ថបទវិទ្យាសាស្ត្រ ក្នុងទិន្នានុវត្តន៍វិទ្យាសាស្ត្រអន្តរជាតិ ដែលលទ្ធផលស្រាវជ្រាវទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជំរុញគំនិតស្រលាញ់ការងារ ស្រាវជ្រាវ របស់មន្ត្រី-បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាច្រើនឆ្នាំកន្លងមកនេះ លោកស្រីសាស្ត្រាចារ្យ Junko TANAKA បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល និងសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន ដើម្បីជំរុញការកសាងធនធានមនុស្ស ក្នុងវិស័យសុខភាពសាធារណៈ និងបានជួយរកអាហារូបករណ៍ និងជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ ចំនួន០៣នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០១នាក់ សិក្សានៅសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន និងគ្រោងបន្តជួយផ្ដល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ពី២ ទៅ៣នាក់ទៀត ក្នុងមួយឆ្នាំ សម្រាប់រយៈពេល០៣ឆ្នាំខាងមុខ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នាឱកាសពិធីបិទសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៨-២០២២ និងទិសដៅការងារឆ្នាំ២០២៣ និងឆ្នាំបន្តរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ដើម្បីភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងគោលបំណងនេះ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ស្នាដៃស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់លោកស្រីសាស្ត្រាចារ្យ Junko TANAKA ជាគម្រូ បង្ហាញឱ្យឃើញនូវការផ្សារភ្ជាប់គ្នា ដោយមិនអាចខ្វះបាន រវាងការបណ្តុះបណ្តាល និងការស្រាវជ្រាវ ក្នុងវិស័យសុខាភិបាល។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីសាស្ត្រាចារ្យ នាពេលកន្លងមក និងដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីសាស្ត្រាចារ្យ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជូននូវគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ជូនលោកស្រីសាស្ត្រាចារ្យ៕ អត្ថបទ÷ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm