Luke Shaw បន្ត​កិច្ចសន្យា ៤​ឆ្នាំ​បន្ថែម​ជាមួយ Manchester United

2023/04/05 09:39:22 pm        83

​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United, Luke Shaw បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ថ្មី ៤ឆ្នាំ​បន្ថែមដែល​នឹង​រក្សា​រូបគេ​នៅ Old Trafford ដល់​ឆ្នាំ២០២៧​។ ឆ្លងតាម​កិច្ចសន្យា​នេះ​មានន័យថា ​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​នឹង​រួម​រស់​ជាមួយ Manchester United ជាង​មួយ​ទសវត្សរ៍​តាំងពី​ផ្លាស់​ពី Southampton នៅ​ឆ្នាំ​២០១៤​។

​​Luke Shaw មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Erik ten Hag ដោយ​បាន​បង្ហាញខ្លួន ៣៦​ប្រកួត​គ្រប់​ក្របខណ្ឌ រកបាន ១គ្រាប់ និង​បោះ​បញ្ជូន ៦លើក​។ ​​គិត​មក​ទល់​ពេល​នេះ Luke Shaw បង្ហាញខ្លួន​សរុប​ឱ្យ Manchester United បាន ២៤៩​ប្រកួត​ហើយ និង​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ​មួយ​ចំនួន​តាម​រយៈ​ការ​ផ្លាស់ប្តូរ​អ្នកចាត់ការ​កន្លងមក​។ ​Luke Shaw ធ្លាប់​ទទួលរង​ការរិះគន់​ពី​អតីត​អ្នកចាត់ការ Jose Mourinho ដែល​ទាមទារ​ឱ្យ​រូបគេ​អភិវឌ្ឍ​ខ្លួន និង​មិនសូវ​បាន​ចូល​លេង​ពេញលេញ​ឡើយ​ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​រូប​នេះ​។

​​តែ​ក្រោយពី​ការ​មក​ដល់​របស់ Ole Gunnar Solskjaer និង​បន្ទាប់មក Erik ten Hag, Luke Shaw មាន​ឱកាស​ចូល​លេង​ទៀងទាត់​។ ​Luke Shaw ក៏​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ២៩​លើក​ផង​ដែរ និង​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro ដែល​អង់គ្លេស​ចាញ់​អ៊ីតាលី​ដោយ​បាល់ ១១ម៉ែត្រ​កាត់​សេចក្តី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        74
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        85
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm