បុគ្គលិក​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​ UN ត្រូវ​បាន​ប្រាប់​ឲ្យ​ស្នាក់​នៅផ្ទះ ខណៈ​ក្រុម​តា​លី​បង់​បង្ហើប​ពី​ការហាម​ប្រាម​ស្ត្រី​ជា​បុគ្គលិក​របស់​អង្គការ​នេះ​

2023/04/05 09:54:27 pm        286

​អាហ្វហ្គានីស្ថាន៖ អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​បុគ្គលិក​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ​៣​ម៉ឺន ​៣​ពាន់​នាក់កុំ​ឲ្យ​ចេញទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ ២​ថ្ងៃ​ខាងមុខ ​ក្រោយ​ក្រុម​អាជ្ញាធរ​តា​លី​បង់​ផ្ដល់​សញ្ញា​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​នឹង​អនុវត្តន៍​បម្រាម​លើ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​បម្រើ​ការងារ​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង ​New York ថា ក្រុម​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទទួល​បញ្ជា​ជា​ពាក្យសម្ដី​ពី​សំណាក់​ក្រុម​អាជ្ញាធរ​តាម​ជាក់ស្តែង អំពី​បម្រាម​លើ​បុគ្គលិក​ជា​ស្រី្ត​របស់​អង្គការ​សហប្រជាជាតិ​មិន​ឲ្យ​បម្រើ​ការងារ​នេះ​។​ ​លោក​និយាយ​ថា អង្គការសហប្រជាជាតិ​កំពុង​តាមដាន​ផល​ប៉ះពាល់ និង​ជួប​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្នុង​ទីក្រុង​កា​ប៊ុល​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម។ បុគ្គលិក​ជា​ស្ត្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ​ ៤០០​នាក់​បម្រើការ​ឲ្យ​អង្គការសហប្រជាជាតិ​។

​ប្រភព​ចំនួន​២ ​របស់​អង្គការសហប្រជាជាតិ​បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា ​ក្ដី​បារម្ភ​ជុំវិញ​ការ​អនុវត្តន៍​ច្បាប់​នេះ​បាន​រុញ​ឲ្យ​អង្គការ​មួយ​នេះស្នើ​ដល់​បុគ្គលិក​ទាំងអស់​ទាំង​បុរស ទាំង​ស្ត្រី​កុំ​ចេញ​ទៅ​ធ្វើការ​រយៈពេល ​៤៨​ម៉ោង។ នៅ​ថ្ងៃ​សុក្រ ​និង​ថ្ងៃ​សៅរ៍​គឺជា​ថ្ងៃ​ចុង​សប្ដាហ៍​ជា​ធម្មតា​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មានន័យថា បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​នឹង​មិន​ចេញទៅ​ធ្វើការ​ទេ​រហូត​ដល់​ឆាប់​បំផុត​គឺ​ថ្ងៃអាទិត្យ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm