ទូតអង់គ្លេសសរសើរកម្ពុជា ខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ រហូតដកចេញពីបញ្ជីប្រផេះ

2023/04/05 10:12:06 pm        96

ភ្នំពេញ៖ ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការសម្អាតប្រាក់ រហូត ត្រូវបាន ដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងជំនួប និង ពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព ។

ឯកឧត្តមអគ្គរដ្ឋទូត លើកឡើងថា ប្រទេសកម្ពុជាចូលរួមជាមួយ ប្រទេសជាសមាជិកអាស៊ាន ពាក់ព័ន្ធនឹងការ​ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការអនុវត្តនូវយន្តការផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ហើយសមិទ្ធផលទាំងនេះ ក៏ជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់អង់គ្លេស ក្នុងការរួមចំណែករក្សា​នូវ​សន្តិសុខល្អនៅក្នុងតំបន់ ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ទោះកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេស​មាន​ហានិភ័យ​ក្នុងការសម្អាតប្រាក់ ប៉ុន្តែកម្ពុជានៅបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់ ។

សម្ដេចបន្ថែមថា ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញា​ចិត្តខ្ពស់​ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសពាក់ព័ន្ធ​ទៅនឹង​ការជួញ​ដូរ​មនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយកម្ពុជាត្រូវតែ​បន្តកិច្ច​ខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសប្រឆាំង​ការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់ នៃកិច្ចសហប្រតិបត្តិការ​ទាំងក្នុង​កម្រិត​តំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោស ដល់អ្នក​ពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុង​បទល្មើសទាំងនេះ ដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន ។

ជាមួយនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានបំណងឲ្យមានកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជា​ស្នើឲ្យមានការចែករំលែកបទពិសោធ នៃការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើក​កម្ពស់​សមត្ថភាពកងកម្លាំងអនុវត្តច្បាប់ របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុង​ការងារប្រយុទ្ធប្រឆាំង​ទៅឧក្រិដ្ឋកម្មឆ្លងដែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា ត្រូវបានអង្គការឃ្លាំមើលអំពើលាងលុយ​កខ្វក់លើពិភព​លោក (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេស​លាងលុយកខ្វក់ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm