កម្ពុជា​-​វៀតណាម ឯកភាពគ្នា​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​រយៈ​ពេល ​៥​ឆ្នាំ ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​

2023/04/05 11:39:12 pm        380

ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច​វៀតណាម បាន​ឯកភាព​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​រយៈ​ពេល ៥​ឆ្នាំ (​ឆ្នាំ​២០២៣-២០២៧) សម្រាប់​អនុវត្ត​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​រវាង​ប្រទេស​ទាំងពីរ​។​

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា នៅក្នុង​បណ្តាញ​សង្គម (​តេ​ឡេ​ក្រាម​) បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​កម្ពុជា​-​វៀតណាម និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ហាណូយ ប្រទេស​វៀតណាម រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​៤-៥ ខែមេសា ឆ្នាំ​២០២៣ ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​ផ្ទាល់ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម DAO NGUC DUNG រដ្ឋមន្ត្រីក្រសួង​ការងារជនពិការ និង​សង្គមកិច្ច ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុងការ​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​រយៈ​ពេល ៥​ឆ្នាំ​ខាងលើនេះ ដោយ​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន រួមមាន​៖ ការផ្លាស់ប្ដូរ​ប្រព័ន្ធ​កម្មវិធី ការសិក្សា ជំនាញ​ឯកទេស ការស្រាវជ្រាវ ការសិក្សា និង​ព័ត៌មាន​ពាក់ព័ន្ធ​វិស័យ​នានា រួមទាំង​ការសិក្សា​ប្រៀបធៀប​លើ​វិស័យ​ការងារ​មុខរបរ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋបាល​ការងារ ដូចជា​ការចរចា​ជា​សមូហភាព ការដាក់ឱ្យ​អនុវត្ត និង​ការអនុវត្ត​ច្បាប់ ការដោះស្រាយ​វិវាទ​ការងារ សន្ដិសុខ​សង្គម ការ​គាំពារ​ពលកម្ម​សេរីភាព​ខាង​សមាគម សុខភាព និង​សុវត្ថិភាព​ការងារ ការគ្រប់គ្រង​ហត្ថពល​កម្ម​បរទេស និង​ការផ្លាស់ប្ដូរ​ព័ត៌មាន​ទៅលើ​ការពង្រឹង​ផលិតភាព​ការងារ​, ការ​លើទឹក​ចិត្ត​ការផ្លាស់​ប្ដូរ​ទស្សនៈកិច្ច​រវាង​មន្ត្រី​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​, ការគ្រប់គ្រង​ទេ​សន្តរ​ប្រ​វរ​សន៍​ការងារ​រវាង​ប្រទេស​ទាំងពីរ​, ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​ទប់ស្កាត់​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ​ខុសច្បាប់​ក៏ដូចជា​ការទប់ស្កាត់​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស និង​ផ្នែក​ផ្សេងទៀត នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​លើ​វិស័យ​ការងារ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖១)​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,

២)​ប្តេជ្ញា​អនុវត្ត​ឱ្យ​ទទួលបាន​លទ្ធផល​ខ្ពស់​លើ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងមក​, ៣)​ឯកភាព​លើ​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​ដើម្បី​ដោះស្រាយ​និន្នាការ និង​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ដូចជា​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ទីផ្សារការងារ​ជាដើម​, ៤)​ផ្លាស់ប្តូរ​ទស្សនៈ​នៃ​ការគ្រប់គ្រង​វិស័យ​ការងារ និង​មុខរបរ ការអភិវឌ្ឍ​ទីផ្សារការងារ និង​វិស័យ​អប់រំ​បណ្តុះបណ្តាល​ប​ចេ្ច​ក​ទេស និង​វិជ្ជាជីវៈ (TVET) នៃ​ប្រទេស​ទាំងពីរ ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​ដាក់ចេញ​ផែនការ​សកម្មភាព​រយៈ​ពេល ៥​ឆ្នាំ (​ឆ្នាំ​២០២៣-២០២៧) សម្រាប់​ការអនុវត្ត MoU ខាងលើ ដើម្បី​ផ្លាស់ប្តូរ​បន្ថែមទៀត​នូវ​ព័ត៌មាន​ថ្មីៗ ទិន្នន័យ ការស្រាវជ្រាវ ជំនាញ និង​ដំណើរ​ទស្សន​កិច្ចការងា​រ របប​សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ការពង្រឹង​ការគ្រប់គ្រង​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​សម្របសម្រួល​ឯកសារ​ដែល​តម្រូវ​ដោយ​ច្បាប់ និង​បទ​ប្បញ្ញត្តិ និង​ទប់ស្កាត់​ការជ្រើសរើស និង​ការប្រើប្រាស់​ពលករ​ដោយ​ខុសច្បាប់ ក៏ដូចជា​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​៕​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm