ប្រធានាធិបតីបារាំង ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនក្នុងរយៈពេលជាង ៣ឆ្នាំ

2023/04/05 11:55:41 pm        374

អន្ដរជាតិ៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចុះចតនៅទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិនក្នុងរយៈពេលជាង ៣ឆ្នាំ ។

លោក Macronនិយាយថា អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក លោកចង់សង្កត់ដល់សមភាគីចិនលោកប្រធានាធិបតី Xi Jinping ដែលលោកនឹងជួបជាមួយប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបនឹងមិនទទួលយកបានឡើយ បើចិនផ្តល់អាវុធដល់រុស្ស៊ី។ លោកសង្ឃឹមផងដែរថានឹងមានការជជែកគ្នាពីទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយក្រុមមេដឹកនាំចិន។

លោក Macron បានអញ្ជើញលោកស្រី Von der Leyen រួមដំណើរជាមួយ ដើម្បីជាមធ្យោបាយរៀបចំគម្រោងបង្រួបបង្រួមអឺរ៉ុប ក្រោយក្រុមមន្រ្តីបារាំង រិះគន់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz សម្រាប់ការធ្វើដំណើររបស់លោកទៅកាន់ចិនតែម្នាក់ឯងកាលពីចុងឆ្នាំ ២០២២។

ក្រុមទីប្រឹក្សាប្រធានាធិបតីបារាំងនិយាយថា លោក Macron បានជំរុញឲ្យសហភាពអឺរ៉ុប(EU) ត្រូវតែរឹងមាំជាងមុនក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ប៉ុន្តែលោកចៀសវាងជាសាធារណៈពីការប្រើប្រាស់វោហារសាស្ត្រប្រឆាំងចិន។

ចាប់តាំងពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក Macron ទៅកាន់ចិនកាលពីឆ្នាំ ២០១៩ វិធានការគ្រប់គ្រងការរីករាលដាលឆ្លងជំងឺ COVID-19ដ៏តឹងរឹងរបស់ចិន បានបង្ខំឲ្យកិច្ចប្រជុំការទូតទាំងអស់ធ្វើឡើងតាមអនឡាញ ស្របពេលដែលទំនាក់ទំនងរបស់ចិនជាមួយអឺរ៉ុប បានធ្លាក់ចុះ ទី ១ដោយសារកិច្ចព្រមព្រៀងវិនិយោគទុនជាប់គាំង និងទី២ ដោយសារតែទីក្រុងប៉េកាំង បដិសេធន៍មិនព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm