ស្ថាប័នរដ្ឋ និងឯកជន សហការគ្នាលើកកម្ពស់វិស័យសហគ្រិនភាពនៅកម្ពុជា

2023/04/06 12:23:47 am        482

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ ខេមតិច រួមជាមួយសហគ្រិនខ្មែរ (KE), មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (TSC) និង យូអិន អេស្កេប (UNESCAP) នៅព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបណ្តុះគំនិតយុវជន​ឲ្យក្លាយ​ទៅជា​សហគ្រិនភាព នវានុវត្ត ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

​ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅរវាងលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមតិច, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ នៅសាកលវិទ្យាល័យ ខេមតិច ស្ថិតនៅតំបន់ CCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកបណ្ឌិត ឃៀង សុធី នៅក្រោយចប់ពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា គោលបំណងនៃកិច្ចសហការគ្នាខាងលើនេះ ដើម្បីជំរុញឲ្យមានគំនិតជំនាញសហគ្រិនភាព នវានុវត្ត ក្នុងចំណោមនិស្សិតក្នុងសាកល ខេមតិច និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។

លោកបានបន្តថា ក្រៅពីចុះហត្ថលេខានេះ សាលាក៏នឹងបើកឲ្យមានជាការដាក់ពាក្យ ដើម្បីចូលរួមក្នុងកម្មវិធីភ្ញាស់ធុរកិច្ចថ្មី ដោយជ្រើសរើសនិស្សិតទាំងស្ថាប័នរដ្ឋ និងឯកជនចំនួន ៥០នាក់។ លោកឲ្យដឹងទៀតថា កម្មវិធីនេះមានរយៈពេល ៨សប្តាហ៍ ក្នុងការជួយដល់យុវជន តាំងពីការរកគំនិត រហូតដល់ការបង្ហាញប្រកួតប្រជែងដើម្បីបានជារង្វាន់ ក៏ដូចជាឱកាសក្នុងការទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ឬមុខវិជ្ជា ស្ទែម (STEM) ពីអ្នកជំនាញមកពីស្ថាប័នផ្សេងៗដែលមានបទពិសោធន៍ខ្ពស់ ក្នុងវិស័យសហគ្រិនភាព។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានមានប្រសាសន៍ថ តាមរយៈកម្មវិធីខាងលើនេះ សិស្សនឹងមានជំរើស អាចបង្កើតគំនិតអាជីវកម្មថ្មីដោយខ្លួនឯង ដែលផ្តល់ប្រយោជន៍យ៉ាងសំខាន់ក្នុងសង្គមជាតិទាំងមូល។

ស្របគ្នាខាងលើនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា ប៉ុន្មានឆ្នាំក្រោយនេះ រដ្ឋាភិបាលប្រឹប្រែងខ្លាំង ដើម្បីផ្សារភ្ជាប់វិស័យឯកជន រដ្ឋាភិបាល និងគ្រឹះស្ថានបណ្តុះបណ្តាល៕អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm