រតនៈគីរី រកបានបីពិន្ទុ ក្រោយឈ្នះសៀមរាប ការប្រកួតពានសម្តេច ឯព្រះវិហារវាយបកតាមស្មើមណ្ឌលគីរី

2023/04/06 01:38:03 am        164

កីឡា ៖ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ក្រុមដំរីឦសានរតនគីរី រកបានបីពិន្ទុ ក្នុងពូលD ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយឈ្នះឡាយអិនសៀមរាប ៣ ទល់២ នៅកីឡដ្ឋាន​ខេត្តសៀមរាប ស្វាយធំ ទោះបី ម្ចាស់ផ្ទះ ឡាយអិន សៀមរាប នាំមុខមុន ២ទល់០ យ៉ាងណាក៏ដោយ។

ជំនួបនេះ នៅនាទីទី៣២ និង៣៧ កីឡាករម្ចាស់អាវលេខ៩ ឈួន រ៉ានីពោ រកបានពីរគ្រាប់ឱ្យម្ចាស់ផ្ទះសៀមរាប នាំមុខ ២ទល់នឹង០ ប៉ុន្តែ ២នាទីមុនចប់ការប្រកួតកីឡាករ សម្បត្តិ បញ្ញា វាយបកបានមួយគ្រាប់វិញឱ្យ ដំរីឦសាន កាត់បន្ថយគម្លាតនាំមុខ។ ចប់ការប្រកួតម្ចាស់ផ្ទះនាំមុខ ភ្ញៀវ ២ទល់នឹង១។

យ៉ាងណាក៏ដោយចាប់ផ្តើមតង់ទី២បានត្រឹមតែ៤នាទី កីឡាករ ម្ចាស់អាវលេខ១០ ចាន់ ម៉ាន់ រកគ្រាប់ស្មើឱ្យ​ក្រុមរបស់ខ្លួនរតនគីរី។ នាទីនៅសេសសល់គ្មានគ្រាប់បាល់បន្ថែមទៀតកើតឡើងនោះទេ តែក្នុងនាទី​បន្ថែមបង្គ្រប់​កីឡាករដូរចូល វឿន ព្រះគុណ បន្ថែមគ្រាប់ជ័យជំនះឱ្យរតនគីរី ឈ្នះ ៣ទល់២។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមម្ចាស់ផ្ទះខេត្តព្រះវិហា រកបានត្រឹមមួយពិន្ទុ ក្រោយវាយបកតាមស្មើ មណ្ឌលគីរី ២ទល់នឹង២ នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យជាស៊ីមត្បែងមានជ័យ។

លេងបាន៣១នាទីកីឡាករ មោះ មនោរិទ្ធ រកគ្រាប់បាល់បើកការនាំមុខឱ្យម្ចាស់ផ្ទះព្រះវិហារ ប៉ុន្តែនាទីទី៥៣ កីឡាករព្រះវិហារ ហាក់ ងួនឡៃហេង ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង។ ៤នាទីបន្ទាប់ មណ្ឌលគីរី នាំមុខវិញម្តងដោយ​គ្រាប់បាល់កីឡាករ ឃាង វីរៈ។ លុះ៨នាទីមុនចប់ការប្រកួតកីឡាករ បូ ចាន់ទិត្យតារា បង្កើតគ្រាប់ស្មើឱ្យព្រះវិហារស្មើ មណ្ឌលគីរី ២ទល់២។

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        166
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm