មនុស្ស​ ៥​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​​ព្យុះ​កួច​នៅ​រដ្ឋ​មី​ស៊ូ​រី សហរដ្ឋអាមេរិក

2023/04/06 04:13:38 pm        143

​អាមេរិក៖ ព្យុះ​ដ៏​កំណាច​បាន​បោកបក់​ទូទាំង​រដ្ឋ​មី​ស៊ូ​រី ​(Missouri) ភាគខាងត្បូង មុន​ពេល​មេឃ​ភ្លឺ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បាន​សម្លាប់​មនុស្ស ​៥​នាក់ និង​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​តំបន់​ដ៏​ធំ​មួយ​នៃ​តំបន់ Midwest និង​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក ​បន្ត​គ្របដណ្ដប់​ដោយ​ព្យុះ​បន្ថែម​ទៀត​ដែល​អាច​នាំមក​នូវ​ព្យុះ​កួច និង​ភ្លៀង​ធ្លាក់​ថែមទៀត​។ ​

​អាកាសធាតុ​អាប់អួរ​បំផុត​កាលពី​ថ្ងៃ​ពុធ​គឺជា​លើក​ទី​៣​ នៃ​ព្យុះ​ដ៏​ធំ​ជា​បន្តបន្ទាប់ កាលពី​ ២​សប្ដាហ៍​មុន​ដែល​បាន​នាំមក​នូវ​ព្យុះ​កួច​រាប់​សិប​មេ​ភាគច្រើន​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​តំបន់ Midwest ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៦៣​នាក់​។ ត្រឹមតែ​ចុង​សប្ដាហ៍​មុន​នេះមាន​ព្យុះ​កួច​ដែល​ត្រូវ​បាន​បញ្ជាក់ ឬ​សង្ស័យ​យ៉ាងហោចណាស់​មាននៅ​ក្នុង​រ​ដ្ឋ​ចំនួន​៨ ដែល​បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ​រហូតដល់​តំបន់​ក្បែរ​ខាង​ទូទាំង​តំបន់​ដ៏​ធំ​នេះ​។ ​លោក​ពលបាល​ត្រី Clark Parrott នៃ​អង្គភាព​ល្បាតផ្លូវ​ហាយវ៉េ​រដ្ឋ​មី​ស៊ូ​រី​បាន​និយាយ​ថា ព្យុះ​នៅ​រដ្ឋ​មី​ស៊ូ​រី​បាន​វាយប្រហារ​នៅ​ម៉ោង​ប្រហែល​ ៣​និង ​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ និង​បាន​បោកបក់​ទូទាំង​តំបន់​ជាយ​ក្រុង​នៃ​តំបន់ Bollinger ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៨០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​សេន ល្វី​ស (St. Louis)។​

​លោក Parrott បាន​និយាយ​ថា ភ្នាក់ងារ​ជាង​ ២០នាក់​បាន​ចូលរួម​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត និង​ជន​រង​គ្រោះ ខណៈ​ដែល​លំនៅឋាន​ជាច្រើន​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​រណារ​អា​ឈើ​កាត់​គល់ឈើ និង​មែក​ឈើ​ដើម្បី​ចូល​ទៅ​ដល់​លំនៅឋាន​ទាំងនោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm