មូលហេតុ​បី​ធ្វើ​ឲ្យ ​ឃឹម បូរី ប្រកប​អាជីព​បាល់ទាត់​បាន​យូរ​

2021/05/03 06:50:19 pm        147

បាល់ទាត់៖ ​ឈាន​ដល់​វ័យ ​៣៥​ឆ្នាំក្នុង​ឆ្នាំ​២០២១ ​នេះ ឃឹម បូរី​ នៅតែ​ជា​កម្លាំង​ស្នូល​មួយ​រូប​សម្រាប់​ក្លិប​ណាហ្គា​វើ​លដ៍ ​ប្រកួតប្រជែង​ក្នុង​ក្រប​ខណ្ឌ Metfone Cambodian League និង​មាន​រយៈពេល​ជាង​ ១០​ឆ្នាំ​ហើយ​ដែល​គេ​ចូល​លេង​បាល់ទាត់​កម្រិត​ខ្ពស់​។​

​អតីត​សមាជិក​ជម្រើស​ជាតិ​កម្ពុ​ជា​មាន​កំណើត​នៅ​ខេត្ត​តាកែវ​ ត្រូវ​បាន​មិត្ត​រួម​ក្រុម​ចាត់ទុកជា​កីឡាករ​អាជីព​គំរូ​មួយ​រូប ​ដែល​អាច​រក្សា​កាយសម្បទា​ និង​កម្លាំង​បាន​ល្អ ទោះ​អាយុ​កាន់តែ​កើន​។ ទាក់ទង​ទៅ​នឹង​ការ​រក្សា​អាជីព​បាល់ទាត់​បាន​ច្រើន​ឆ្នាំ​បែបនេះ ឃឹម បូរី បង្ហើប​ថា​ បាន​ប្រកាន់ខ្ជាប់​ចំណុច​សំខាន់​៣ គឺ “១.​ការ​ហ្វឹក​ហាត់​ខ្លាំង​ជាមួយ​ក្រុម ​និង​ហាត់​ដោយ​ខ្លួនឯង​អ្វី​ដែល​ខ្វះខាត និង​ពង្រឹង​អ្វី​ដែល​មាន​។ ​២.​ការ​ហូប​ចុក​អោយ​បាន​ត្រឹមត្រូវ គឺ​យើង​ត្រូវ​គិត​តើ​អ្វី​ដែល​យើង​ត្រូវ​ហូប​ដើម្បី​ជួយ​រាងកាយ និង​ថាមពល​របស់​យើង​។ ៣.ការ​សម្រាក​ឲ្យ​បាន​ល្អ​។ ​បី​ចំណុច​នេះ​ត្រូវ​តែ​ដើរ​ទន្ទឹមគ្នា ​ខ្វះ​មួយ​ណា​ក៏​មិន​បាន​ដែរ​។​”

​ឃឹម បូរី ផ្ដើម​អាជីព​បាល់ទាត់​ក្នុង​ឆ្នាំ​២០០៦ ​នៅ​ក្លិប​ក្រសួងការពារជាតិ (​បច្ចុប្បន្ន​សមាគម​កីឡា​បាល់​ទាត់​កង​យោធពល​ខេមរភូមិន្ទ​), ភ្នំពេញ​ក្រោ​ន ​និង​ណាហ្គា​វើ​លដ៍​។ គេ​ក៏​ធ្លាប់​ចំណាយ​ពេល​មួយ​រដូវ​កាល​២០១១ នៅ​ក្លិប​លី​គ​កំពូល​ថៃ​ Sisaket​ ដែរ​លើ​លក្ខខណ្ឌ​ខ្ចី​ពី​ភ្នំពេញ​ក្រោ​ន​។ ក្រោយ​លេង​ជា​ខ្សែបម្រើ និង​ប្រយុទ្ធ​ជាច្រើន​ឆ្នាំ ​ហើយ​ថែមទាំង​បាន​ឈ្នះ​ស្បែកជើង​មាស​ក្រប​ខណ្ឌ​កំពូល​កម្ពុជាឆ្នាំ​២០០៨ ផង​នោះ​គេ​ត្រូវ​បាន​គ្រូ​បង្គោល​ណាហ្គា​វើ​លដ៍ មាស ចាន់ណា​ ដាក់​ឲ្យ​រ៉ាប់រង​ក្នុង​តំណែង​ការពារប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ឃឹម បូរី ដែល​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​២០០៧ ចង់​បន្ត​អាជីព​បាល់ទាត់​នេះ​រយៈពេល​ ២​ឆ្នាំ​ទៀត តែ​ក៏​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​៕

​អត្ថបទ​៖ CNCC  

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm