អ្នកវិភាគ​៖ បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ មេធាវី​របស់លោក Trump ពុំមាន​អ្វី​ត្រូវ​ពឹងផ្អែក​

2023/04/06 05:44:18 pm        382

​អាមេរិក៖ មួយថ្ងៃ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ចូល​ផ្តល់​ចម្លើយ​ពី​ភាព​គ្មាន​ទោស​កំហុស ​ក្នុងអំឡុងពេល​ការ​នាំ​ខ្លួន​ឡើង​តុលាការ​ជា​ប្រវត្តិសាស្ត្រ​លើ​បទឧក្រិដ្ឋ​ចំនួន ៣៤​ករណី​នៃ​ការ​ក្លែងបន្លំ​ឯកសារ​ពាណិជ្ជកម្ម រដ្ឋអាជ្ញា​ទីក្រុង​ញូវយ៉ក​ពេលនេះ​ប្រឈម​នឹង​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​បង្ហាញ​ថា ​លោក Trump បាន​ព្យាយាម​លាក់បាំង​បទឧក្រិដ្ឋ​ដោយ​ចេតនា ដោយ​លាក់​ការ​បង់​ប្រាក់​ទៅ​ឱ្យ​ស្ត្រី ២​នាក់​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មេធាវី​តំបន់ Manhattan លោក Alvin Bragg បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក Trump បាន​ក្លែងបន្លំ​ឯកសារ​ជា​ផ្នែក​នៃ​ផែន​ការដែល​បំពាន​ច្បាប់បោះឆ្នោត​រដ្ឋ និង​សហព័ន្ធ​។ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ George Washington ម្នាក់​បាន​និយាយ​ថា ករណី​មួយ​ក្នុងចំណោម​ករណី​តានតឹង​ និង​មិន​ប្រាកដ​គឺថា ​តើ​រដ្ឋ​ញូវយ៉ក​អាច​ពឹង​ផ្អែកលើ​បទឧក្រិដ្ឋ​សហព័ន្ធ​ ដែល​រដ្ឋាភិបាល​សហព័ន្ធ​ពុំបាន​ដំណើរការ​រឿង​ក្តី​ ដើម្បី​បង្ហាញ​ថា​មាន​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការ​ក្លែងបន្លំ​នៅ​ក្នុង​ឯកសារ​ពាណិជ្ជកម្ម​ដែរ​ ឬទេ​។ ដូច្នេះ​អ្វី​ដែល​លោកស្រី​គិត លោក Bragg ធ្វើបាន​ល្អ​ដែល​ត្រូវបង្កើត​ការចោទប្រកាន់​ចម្រុះ ប្រសិនបើ​តុលាការ​និយាយថា អ្នក​មិនអាច​ពឹង​ផ្អែកលើ​បទឧក្រិដ្ឋ​សហព័ន្ធ​នោះទេ​។ យើង​ក៏មាន​បទឧក្រិដ្ឋ​រដ្ឋ New York ផងដែរ​។ ហើយ​ពុំគួរ​មានការ​ងឿងឆ្ងល់​នោះទេ​ថា រដ្ឋ​ញូវយ៉ក​អាច​ភ្ជាប់​ការរំលោភ​ឯកសារ​ពាណិជ្ជកម្ម​ទៅនឹង​បទឧក្រិដ្ឋ​របស់ខ្លួន ហើយ​មិនចាំបាច់​កាត់ទោស​បទឧក្រិដ្ឋ​ទាំង​នោះទេ ប្រសិនបើ​វា​អាច​ផ្តល់​ភស្តុតាង​អំពី​ចេតនា​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​។

បន្ទាប់ពី​ការនាំ​ខ្លួន​ឡើង​តុលាការ មេធាវី​របស់លោក Trump បាន​ឈរ​នៅមុខ​កាមេរ៉ា ដើម្បី​ស្វែងរក​ការ​បន្ទាប​នូវ​ភាពខ្លាំង​នៃ​សំណុំរឿង​លើ​លោក Trump។ ប៉ុន្តែសាស្ត្រាចារ្យ​រូបនេះនិយាយថា ករណីនេះ​ទំនងជា​មិន​ទន់ខ្សោយ​ដូច​ការបង្ហាញ​នោះទេ​។ ខណៈ​លោក Trump អាច​មានការ​ទប់ទល់​នៅ​តុលាការ​ដ៏​តឹងតែង លោក​ហាក់ដូច​ជាមាន​សាធារណ​ជន​តិចតួច​នៅ​ខាង​លោក នៅពេល​និយាយ​អំពី​ទស្សនៈ​របស់លោក​ដែលថា​ ការកាត់ទោស​គឺជា​រឿង​នយោបាយ​។ ការស្ទង់មតិ​របស់​សារព័ត៌មាន Reuters និង Ipsos ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញថា ៥១% ​នៃ​ពលរដ្ឋ​អាមេរិក​រួមទាំង ៨០% ​នៃ​គណបក្ស​សាធារណរដ្ឋបាន​និយាយថា ​ពួកគេ​ជឿថា​ការចោទប្រកាន់​នេះ​គឺមាន​ហេតុផល​នយោបាយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1035
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        517
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm