ឯកឧត្តម ម៉ឹង មករា ជួបសំណេះសំណាលជាមួយអតីតសកម្មជនគណបក្សប្រឆាំង ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

2023/04/06 06:06:05 pm        312

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំឃុំផ្តៅជុំ និងអតីតសកម្មជនគណបក្ស​ប្រឆាំង ចំនួន ៣៧នាក់ ដែលមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការ​គណបក្ស​ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី០៥ ខែមេសា ម្សិលមិញនេះ។

មូលហេតុចំបងនៃការចាកចេញពីគណបក្សប្រឆាំង មកចូលរួមរស់ជីវភាពជាមួយគណបក្ស​ប្រជាជន​កម្ពុជា គឺដោយសារមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ បេក្ខភាពមេឃុំបក្សប្រឆាំង​បានសន្យាយ៉ាងច្រើន ជាមួយពួកគាត់ នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ។ លុះដល់ពេល​ឈ្នះឆ្នោត​ប្រជាពលរដ្ឋមិនបានឃើញមេឃុំបក្សប្រឆាំងរូបនេះ បានធ្វើតាមករសន្យារបស់ខ្លួនសោះ ដោយយកលេសគ្រប់បែបយ៉ាង និងថែមទាំងស្តីបន្ទោសដល់សមាជិកខ្លួន និងរាជរដ្ឋាភិបាលទៅវិញ នៅខណៈពេលដែលខ្លួនគ្មានសមត្ថភាពអ្វីសោះ បានត្រឹមតែសន្យាខ្យល់។ ផ្ទុយទៅវិញ ពួកគាត់មើលឃើញមានតែក្រុមការងារគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលនៅតែបន្តធ្វើ ជួយប្រជាពលរដ្ឋដោយមិនរើសអើងនិន្នាការគណបក្ស កសាងសមិទ្ធផលនានាក្នុងមូលដ្ឋាន ទោះជានៅក្នុងតំបន់ដែលគណបក្សខ្លួនមិនបានជាប់ជាមេឃុំក៏ដោយ។ ពួកគាត់បានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាម្តងម្នាក់ និងមួយគ្រួសារ រហូតបានចំនួន ៣៧នាក់នេះ ហើយបានប្តេជ្ញាចូលរួមរាល់សកម្មភាពរបស់គណបក្ស គោរពគោការណ៍ និងអនុវត្តតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ឱ្យបានល្អ ជាពិសេសបន្តសកម្មភាពឃោសនាអូសទាញ​ញាតិមិត្ត​ដែលនៅគាំទ្រគណបក្សប្រឆាំង ឱ្យមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់ ដើម្បីរួមគ្នាការ​ពារនូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជានិរន្ត។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំឃុំផ្តៅជុំ ប្រជាពលរដ្ឋ និងអតីតសកម្មជនគណបក្សប្រឆាំង ដែលមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីនីមួយៗ អំពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរជនដ៏ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

បន្ថែមទៀតនោះ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវ ឡដុតសម្រាម ក្នុងវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាង ៥០០នាក់។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២៤០គ្រួសារ និងសម្ពោធប្រឡាយទឹកប្រវែង ១០៤៥ម៉ែត្រ និងផ្លូវប្រវែង ១២០០ម៉ែត្រ ក្នុងភូមិចាំនាង ឃុំផ្តៅជុំ ព្រមទាំងផ្តល់ប្រេងជូនតាមសំណូមពរដល់ប្រជាកសិករ សរុបចំនួន ២០កាន សម្រាប់បូមទឹក​ដាក់ទំនប់​ទោលចារបឹងចេក និងទំនប់ត្រពាំងអណ្តើក ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព្វដីស្រែ ចំនួន ៨០ហិចតា បណ្តាលមកពីការបាក់ទំនប់ស្តុកទឹក។ ការឧបត្ថម្ភទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែក​យ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ព្រមទាំងហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ​ឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋនៅជនបទ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm