អាហ្សង់ទីន៖ ក្រុមបុគ្គលិកបានបិទផ្លូវទៅកាន់រដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃពុធ ដើម្បីទាមទារការងារ និងតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងមួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ខណៈព្យាយាមទៅដល់ស្ពាន ក្រុមអ្នកតវ៉ាមួយចំនួនបានប៉ះទង្គិចជាមួយនគរបាល ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ក្រុមអ្នកតវ៉ាបានលើកស្លាកដែលសរសេរថា «ប្រាក់ឈ្នួលស្មើនឹងតម្លៃទំនិញមូលដ្ឋាន» និង «បញ្ឈប់ការកែសម្រួល ហើយចាកចេញពី IMF»។ មេដឹកនាំក្រុមបុគ្គលិកក្នុងតំបន់លោក Polo Obrero' Eduardo Belliboni និយាយថា អ្វីដែលពួកគេបានធ្វើជាមួយប្រទេសនេះគឺជាមហន្តរាយ។ ពលរដ្ឋត្រូវការការងារ ពួកគេត្រូវការរស់នៅក្នុងសន្តិភាព ហើយពួកគេកំពុងដាក់ពលរដ្ឋនៅក្នុងកន្លែងនៃភាពអស់សង្ឃឹម។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយគោលដៅសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន នៅក្នុងប្រាក់កម្ចី ៤៤ពាន់លានដុល្លាររបស់ខ្លួន ប៉ុន្តែការព្យាករណ៍មួយចំនួនគឺមានសុទិដ្ឋិនិយមជាងការពិត ដែលអាចបណ្តាលឱ្យមានការបរាជ័យផ្សេងទៀត។ អ្នករៀបចំការតវ៉ាបានប្រកាសថា ពួកគេគ្រោងនឹងធ្វើបាតុកម្មក្នុងប្រទេសនេះនៅថ្ងៃទី១៥ និង ទី១៧ ខែឧសភា៕
អត្ថបទ៖ ប៊ុនថន