យុវជន ត្រូវលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាព និងបង្កើនមិត្ត តែជៀសឲ្យឆ្លាយពីគ្រឿងញៀន

2023/04/06 09:38:38 pm        189

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុក ពញា រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញអោយយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវលេង​កីឡាឲ្យ​បានគ្រប់គ្នា ដើម្បីសុខភាព និងបង្កើនមិត្ត តែជៀសឲ្យឆ្លាយពីគ្រឿងញៀន។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តមដឹកនាំក្រុមយុវជន​ក្រសួង​អភិវឌ្ឍន៍ជនបទ មកប្រកួត​បាល់ទាត់​មិត្តភាពជាមួយក្រុមយុវជនស្រុកសាមគ្គីមានជ័យ នៅទីលានបាល់ទាត់​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។

នាឱកាសនោះ ឯកឧត្តម អ៊ុក ពញា បានជំរុញដល់យុវជនយុវតី សិស្សានុសិស្ស ត្រូវចូលរួមលេង​កីឡាឲ្យបាន​គ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀស​ឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀន។ ដើម្បីលើស្ទួយផ្នែកវិស័យកីឡាឲ្យមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន យុវតី សិស្សានុសិស្សត្រូវខិតខំស្វែងយល់ និងបច្ចេកទេស​ពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ ហើយអាចប្រកួតរកជើងឯកជាមួយប្រទេសជិតខាង។ យុវជន យុវតី សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡា​ដើម្បីលើកស្ទួយផ្នែកវិស័យអបរំ ឲ្យមានភាពល្បីល្បាយកិត្តិយសប្រទេសជាតិ ជាពិសសយុវជន យុវតី សិស្សានុសិស្សត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់​អនាគតនៃប្រទេសជាតិ។

ចំណែកឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានបន្ថែមថា៖ យុវជនទាំងអស់ ត្រូវរួមគ្នា ធ្វើការកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រ ដល់ក្រុមកីឡាកររបស់យើង គ្រប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន។ ត្រូវតែបង្កើតឲ្យមានទីលានសម្រាប់លេងកីឡា និងក្លិបកីឡាប្រចាំគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការងារអប់រំកាយ និងកីឡាបំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស​ឲ្យចូលរួមហាត់ប្រាណ និងលេងកីឡាឲ្យបានផុលផុសដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីឲ្យយុវជន សិស្សានុសិស្ស ចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើអបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។

​ឯកឧត្តម ក៏បានបន្តថា៖ យុវជន និងកីឡាកររបស់ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយចែករំលែក ព័ត៌មានឲ្យបាន​ទូលំ​ទូលាយ​​តាមរយៈបណ្ដាញសង្គម អំពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នាខែឧសភាខាងមុខ និងយុទ្ធនាការ​ជាតិ​រាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm