វិទ្យាល័យ ហ៊ុនសែនរលាប្អៀរជើងរៀបចំធ្វើសង្រ្កាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2023/04/06 09:47:34 pm        104

កំពង់ឆ្នាំង ៖ វិទ្យាល័យហ៊ុនសែនរលាប្អៀរជើង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣រៀបចំធ្វើ សង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ព្រឹត្តិការណ៍សង្រ្កាន្តនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង​ ព្រមទាំង​មានការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ព្រឹត្តិការណ៍សង្រ្កាន្តនេះ បានបង្ហាញនូវសមិទ្ធិផលនានាជាច្រើនដែលស្នាដៃរបស់សិស្សានុសិស្ស រវាងទ្រឹស្តី​និង​ការអនុវត្តជាក់ស្តែង និង បានបង្ហាញឱ្យឃើញស្នាដៃនៃសិល្បៈរបស់យុវសិស្សនៃវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ សំដែងនូវ​ការកោតសរសើរ​ចំពោះថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រង សាលានៃវិទ្យាល័យហ៊ុនសែនរលាប្អៀរជើងនាពេលនេះ ដែលបានយកចិត្ត​ទុកដាក់​រៀបចំ​ឱ្យមាននូវព្រឹត្តិការណ៍សង្រ្កាន្តនេះ ក្នុងគោលបំណង ក្នុងគោលដៅសំខាន់អភិរក្ស និងបង្ហាញឱ្យយុវជន​បានស្វែង​យល់ យកចិត្តទុកដាក់លើអ្វីដែលជាកេរមរតករបស់ខ្មែរ ។ បានយល់ដឹងពីតម្លៃការថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលដូនតាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ដូច្នេះពួកគេ និងយុវជនដ៏ទៃនឹងបន្តចូលរួមការពារទៅថ្ងៃអនាគត តាមរយៈផ្សព្វផ្សាយដល់មហាជនបានដឹងពីអ្វី ដែលខ្មែរកំពុងមាន ។

ឯកឧត្តមបានញ្ជាកទៀតថា សន្តិភាពពិតជាមានតម្លៃណាស់ មានសន្តិភាពគឹមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ និង បានបង្ករលក្ខណៈឱ្យមានឱកាសចូលរួមកិច្ចការងារសង្គម និង ចូលរួមបុណ្យប្រពៃណីផ្សេងៗ​បានដោយគ្មាន​ការភ័យខ្លាចពីអសន្តិសុខ។ ដូចនេះយុវជនជំនាន់ក្រោយ ត្រូវតែចូលរួមថែរក្សាសន្តិភាព​នេះឱ្យគង់វង្សជារៀង​រហូតក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែនជានាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm