វៀតណាម សន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវ:

2023/04/06 10:00:35 pm        71

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង សាលាថៃង្វៀន នៅក្នុង​ប្រទេសវៀតណាម នឹងបង្កើន​ផ្តល់អាហាររូបករណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវ: ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួប​ការងារ​ជាមួយ ឯកឧត្តម Nguyen Ba Hoan អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គម​កិច្ច​វៀតណាម និងឯកឧត្តម Le Quang Tien សមាជិកគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការគណ​បក្សខេត្ត និងជាអភិបាលរងខេត្ត នៃគណៈកម្មការ​ប្រជាជនខេត្តថៃង្វៀន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃសាលាថៃង្វៀន កាលពីព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៣នេះ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ ដែលបានមក​ទស្សនកិច្ចនៅដល់​ទឹកដីខេត្តថៃ​ង្វៀន ជាពិសេសសាលា ថៃ ង្វៀន ដែលកន្លងមកបានផ្តល់អាហារូបករណ៍​ជូននិស្សិតកម្ពុជា​មកបន្តការ​សិក្សា​នៅទីនេះ ចំនួន ១៨១នាក់ និងបច្ចុប្បន្ននេះ កំពុងសិក្សាចំនួន ១០៨នាក់ កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់/បរិញ្ញាបត្ររង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមានតាំងពី​យូរ​ណាស់មក​ហើយ ហើយប្រៀបបីដូចជាបងប្អូន ដែលតែងតែជួយគ្នាគ្រប់កាលៈទេសៈ។ ឯកឧត្តមបានបន្តថា ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។ កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សស្របតាមគោលនយោបាយជាតិ ស្តីពីការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងអាទិភាពដែលបានដាក់ចេញក្នុង​ផែនការយុទ្ធសាស្រ្ត​នៃការធ្វើទំនើប​កម្មនៃប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សាសរុបចំនួន ៣២៥ ក្នុងនោះ​គ្រឹះស្ថានរដ្ឋក្រោមឱវាទក្រសួងមានចំនួន ៣៧ ដែលគ្រឹះស្ថានសិក្សាចំនួន ៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធ​គ្រប់គ្រងគុណ​ភាព​ស្តង់ដារ​អន្តរជាតិ ISO 9001:2015។

ឯកឧត្តម បន្ថែមថា ការផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាកន្លងមក វាពិតជាបានជួយ និងបាន​ផ្តល់ឱកាសដល់​ពួកគេ ឱ្យទទួលបានជំនាញច្បាស់លាស់ និងជំនាញបច្ចេកទេស ដើម្បីយក​ទៅបម្រើ​ការងារនៅកម្ពុជា ជាពិសេស​បម្រើការងារនៅតាមរោងចក្រ សហគ្រាស របស់អ្នក​វិនិយោគិនវៀតណាម នៅកម្ពុជា។

ឆ្លើយតបនឹងសំណូមពរ របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក្រសួងការងារ ជនពិការ និងសង្គម​កិច្ចវៀតណាម, ថ្នាក់ដឹកនាំខេត្តថៃ ង្វៀន និងសាលាថៃ ង្វៀន នឹងបន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាចំនួន ៤៥កន្លែងថែមទៀត លើកម្រិត​បរិញ្ញាបត្រ/កម្រិតវិស្វករ ​សម្រាប់ឆ្នាំ២០២៣នេះ។

ជាកិច្ចថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់គ្រឿងឥស្សរយស ជូនសាលាថៃង្វៀន ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់ការខិតខំ​ជួយបណ្តុះបណ្តាល​ធនធានមនុស្សកម្ពុជា៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm